ជប៉ុនជោគជ័យក្នុងបេសកកម្មយកស្រទាប់ដីនៃអាចម៍ផ្កាយ Ryugu មកភពផែនដី
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

យាន្ដអវកាស Hayabusa2 របស់ជប៉ុនបានធ្វើការសិក្សាពីស្រទាប់ដីនៃអាចម៍ផ្កាយឈ្មោះ Ryugu ដែលស្ថិតនៅជិតផែនដី ដោយចំណាយពេលអស់រយៈពេលជាងមួយឆ្នាំ ក្នុងនោះ យានគ្មានមនុស្សបើកនេះ១គ្រឿងនេះបានចាប់ផ្ដើមចេញដំណើរមកកាន់ភពផែនដីវិញ ក្រោយស្ថិតនៅចម្ងាយជាង ១៨០លានគីឡូម៉ែត្រ។

ទីភ្នាក់ងាររុករកអវកាសជប៉ុនសង្ឃឹមថា នឹងប្រើប្រាស់វត្ថុធាតុដើមពីអាចម៍ផ្កាយនេះដើម្បីរុករកប្រភពដើមនៃភពផែនដី និងប្រភពនៃមហាសមុទ្ររបស់ផែនដី។ យាន្ដ Hayabusa2 ក៏នឹងផ្ដិតយករូបពិតពីអាចម៍ផ្កាយរហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា។
ដំណើររបស់យាន្ដ Hayabusa 2 បានចាប់ផ្ដើមកាលពីឆ្នាំ ២០១៤កន្លងទៅហើយជាបេសកកម្មទៅយកគំរូអាចម៍ផ្កាយដំបូងគេ៕ធ.ដ