វៀតណាមប្រឈមនឹងសេដ្ឋកិច្ចមានកំណើនយឺត ដោយសារបញ្ហាបំពុលបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

វៀតណាមប្រហែលជារងការខាតបង់ខាងសេដ្ឋកិច្ចមានកំណើនយឺត ប្រសិនបើបញ្ហាបំពុលបរិស្ថានកាន់តែអាក្រក់ខ្លាំងនោះ នេះបើតាមការព្រមានរបស់លោក Nguyễn Hoàng Nam មន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញ។

មានប្រសាសន៍ក្នុងសិក្ខាសាលាមួយថ្មីៗនេះ លោក Nam បាននិយាយថា វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៤ក្នុងចំណោមបណ្តាប្រទេស និងតំបន់ទាំងអស់ក្នុងពិភពលោក ប្រឈមខ្លាំងលើបញ្ហាផ្លាស្ទីក ប៉ុន្តែហាក់មិនមានសមមាត្រនឹងទំហំប្រទេសនិងចំនួនប្រជាជនទេ។

ប្រភពបានឲ្យដឹងដែរថា ប្រទេសចំនួន៣ដែលប្រឈមនឹងបញ្ហាផ្លាស្ទីកខ្លាំងបំផុតនោះ រួមមាន ចិន ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ធនាគារពិភពលោក កាលពីឆ្នាំ២០១៩ បានប៉ាន់ប្រមាណថា ផលប៉ះពាល់ដោយសារតែការបំពុលបរិស្ថានប្រហែលជាកាត់បន្ថយ៣.៥ភាគរយ នៃផលិតផលសរុបក្នុងស្រុក ឬ GDP នៅប្រទេសវៀតណាម នាឆ្នាំ២០៣៥ខាងមុខនេះ បើតាមការលោក Nam ដដែល៕ធ.ដ


អត្ថបទទាក់ទង