លោក ត្រាំ ដូណាល់ អំពាវនាវជាថ្មីម្តងទៀតអោយតួកគីដើរឆ្ងាយពីការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ បានទុកចោលមួយឡែកនូវជម្លោះ ដើម្បីងាកមកចាប់ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងអង់ការ៉ា ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នានៅឯសេតវិមាន នៅថ្ងៃពុធម្សិលមិញ ប្រធា នាធិបតីអាមេ៉រិករូបនេះបានថ្លែងជំរុញឱ្យសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ ដើរចេញឱ្យឆ្ងាយពីការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី ។

ទន្ទឹមគ្នា លោក អឺដូហ្គាន់ បានសង្កត់ធ្ងន់ថា ប្រទេសទំាងពីរអាចនឹងយកឈ្នះលើបញ្ហាជម្លោះជុំវិញការបញ្ជាទិញប្រព័ន្ធ S-400 និងយន្តហោះចម្បំាងបំបាំងកាយ F-35 របស់ខ្លួនបាន តាមរយៈការសន្ទនាគ្នា ហើយថា ពួកយើងបានព្រមព្រៀងគ្នាបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ៕ធ.ដ


អត្ថបទទាក់ទង