ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

កូរ៉េខាងត្បូងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំអាស៊ាន ខណៈវត្តមានមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែមិនច្បាស់
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃពុធម្សិលមិញ បានថ្លែងពីសារៈសំខាន់នៃកិច្ចប្រជុំធំៗចំនួន២ ជាមួយនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ដែលនឹងប្រារព្ធឡើងក្នុងពេលឆាប់ៗខាងមុខនេះនៅទីក្រុងកំពុងផែប៊ូសាន ។ ចំណែកវត្តមានរបស់មេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំមួយនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ។

ទន្ទឹមគ្នា លោក មូន ជែអ៊ីន ក៏បានលើកឡើងពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ផងដែរ ក្នុងនោះ លោក មូន បានអះអាងថា RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលជួយលើកស្ទួយពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និង អាស៊ានឲ្យកាន់តែច្រើនបន្ថែមទៀត ។

បើតាមការគ្រោងទុកនោះ កិច្ចប្រជុំខួបអនុស្សាវរីយ៍លើកទី៣០ កូរ៉េខាងត្បូង-អាស៊ាន នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ខែវិច្ឆិកា ខណៈកិច្ចប្រជុំមួយទៀត គឺកូរ៉េខាងត្បូង-បណ្តាប្រទេសទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ៕ធ.ដ


អត្ថបទទាក់ទង