ព្រះមហាក្សត្រថៃប្រគល់បុណ្យសក្តិដល់មន្ត្រីវាំង៣នាក់វិញ ក្រោយបណ្តេញចេញកាលពីខែតុលាកន្លងទៅ
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ថៃ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិចរ៉ាឡុងកន បានប្រគល់តំណែងដល់មន្ត្រីវាំងបីរូប ដែលបានបណ្តេញចេញពីកាលពីខែតុលា ឡើងវិញ នេះបើតាមចុះផ្សាយរបស់រាជកិច្ចថៃនៅក្នុងសប្តាហ៍នេះ ។

ប្រភពបន្តថា មន្ត្រីថៃចំនួនបីរូប ដែលត្រូវបានព្រះមហាក្សត្រថៃប្រគល់តំណែង និងសក្តិយសត្រលប់មកវិញ មានដូចជា ឧត្តមសេនីយ៍ទោ Tharinee Rodson, ប្រធានក្រុម Pitakronnachai Sukwattanamai និង អនុសេនីយ៍ទោ Kanyanat Subpanyakul ។

មន្ត្រីទាំង៣រូបនេះ ត្រូវបានព្រះមហាក្សត្រថៃដកបុណ្យសក្តិកាលពីខែតុលាកន្លងទៅ ក្រោមមូលហេតុប្រព្រឹត្តខុសធ្ងន់ធ្ងរលើក្រមប្រតិបត្តិ និងយកមុខតំណែងទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ។ មន្ត្រីទាំង៣រូបនេះដែរ គឺស្ថិតក្នុងចំណោមមន្ត្រីជាង១០នាក់ទៀតដែលត្រូវបានព្រះមហាក្សត្រថៃ ដកហូតតំណែង បុណ្យសក្តិ និង គ្រឿងឥស្សរិយយសនានា ៕ធ.ដ


អត្ថបទទាក់ទង