ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

ការប្រជែងបានមេដាយជាច្រើនពីប្រកួតកីឡារាំជ្រើសរើស ជើងឯកយុវជនអាស៊ី ជាឱកាសសម្រាប់កម្ពុជាឈានជើងចូលព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនៅប្រទេសហ្វីលីពីននាចុងឆ្នាំនេះ
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្រុមអត្តពលិកកីឡារាំកម្ពុជា បានត្រលប់មកដល់មាតុប្រទេសវិញហើយ កាលពីម្សិលមិញ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយនឹងមេដាយជាច្រើនគ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡារាំជ្រើសរើស ជើងឯកយុវជនអាស៊ី ឆ្នាំ ២០១៩ នៅទីក្រុងហុងកុង ប្រទេសចិន ។ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ ញ៉ែម មរកត រួមនឹងថ្នាក់ដឹងនាំសហព័ន្ធកីឡាជាច្រើនរូបផងដែល ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡារាំជ្រើសរើសជើងឯកយុវជនអាស៊ីឆ្នាំ២០១៩នេះ មាន១១ប្រទេសចូលរួម ក្នុងនោះមានតែ៤ប្រទេសទេដែល ប្រជែងបានមេដៃមាស ក្នុងចំណោមនោះក៏មានកម្ពុជាផងដែរ នេះគឺជាមោទនភាពខ្លាំងមែនទែនសម្រាប់យើងទាំងអស់គ្នារួមនឹងប្រទេសកម្ពុជាទាំងមូល ។

លោកជំទាវបានបង្ហាញក្តីសង្ឃឹមថា ការប្រជែងបានមេដៃជាង៣០ នេះបានសបញ្ជាក់ឲ្យឃើញថាសមត្ថភាពរបស់កីឡាករកីឡាការិនី របស់យើងអាចឈានជើងចូលរួមប្រជែង ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩ខាងមុខបាន ជាពិសេសត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ ២០២៣ ផងដែរ។

ក្នុងឱកាសនោះលោកជំទាវ ញ៉ែម មរកត ក៏បានឲ្យដឹងពីការចាប់ផ្ដើមបង្កើតសហព័ន្ធកីឡារាំថាគឺពិតជាមានភាពលំបាកមែនទែន ខុសពីសហព័ន្ធកីឡាដទៃទៀត ដោយមូលហេតុថាថ្នាក់ដឹកនាំរបស់សហព័ន្ធនេះសុទ្ធតែជាស្ត្រី ហើយបញ្ហាប្រឈមគឺខ្វះគ្រូបង្វឹក ខ្វះកីឡាករកីឡាការនី ដោយលោកជំទាវប្រធាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ទាំងអស់សូបបញ្ជូនពួកគាត់មកចូលរួមហ្វឹកហាត់ឲ្យបានគ្រប់គ្នា ព្រោះសហព័ន្ធកំពុងតែត្រូវការ យុវជនថ្នាល់ជាច្រើន ។

សូមបញ្ជាក់ថា ការប្រកួតកីឡារាំជ្រើសរើសជើងឯកយុវជនអាស៊ីឆ្នាំ ២០១៩ នៅឯទីក្រុងហុងកុង ប្រទេសចិន បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃទី៧ នឹងបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ២០១៩ ដោយកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១២ នាក់ស្មើនឹង៦ គូទៅចូលរួមប្រកួត ក្នុងនោះប្រជែងបានមេដៃមាស ៨គ្រឿង ប្រាក់៧គ្រឿងនិងសំរឹទ្ធ ៦គ្រឿងសរុបទាំងអស់ ២១គ្រឿងលើ៩វិញ្ញសាផ្សេងៗគ្នា៕ធ.ដ


អត្ថបទទាក់ទង