សហរដ្ឋអាមេ៉រិកអះអាងថា ពួកឧទ្ទាមរដ្ឋឥស្លាម ISIL នៅតែជាការគំរាមកំហែងដ៏ធំដល់សន្តិសុខពិភពលោក
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ពួកឧទ្ទាមរដ្ឋឥស្លាម ISIL ប្រមាណ១ម៉ឺននាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធធនាគារនៅភាគឦសានប្រទេសស៊ីរីនោះ គឺជាហានីភ័យផ្នែកសន្តិសុខដ៏ធំមួយ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេ៉រិកនៅថ្ងៃអង្គារម្សិលមិញ ។

មន្រ្តីជាន់ខ្ពស់ដដែលក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណរូបនេះ ថែមទំាងបានធ្វើការជំរុញឱ្យបណ្តាប្រទេសលើពិភពលោក បញ្ជូនត្រឡប់ទៅវិញនូវពលរដ្ឋរបស់ខ្លួន ដែលបានមកចូលរួមជាមួយក្រុមរដ្ឋឥស្លាម ហើយបន្ទាប់មកត្រូវចាប់ឃុំខ្លួនពួកគេ ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIL បច្ចុប្បន្ននេះ បានបាត់បង់ការត្រួតត្រាដែនដីរបស់ខ្លួនស្ទើរទំាងស្រុងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។

បន្ថែមលើនេះ បើទោះបីជាអតីតមេដឹកនំាក្រុមនេះ គឺ អាប៊ូ បាក អាល់ បាដាឌី ត្រូវបានកងកម្លំាងពិសេសអាមេ៉រិកសម្លាប់កាលពីខែមុនក៏ដោយ ក៏ប៉ុន្តែពួកភេវរករដ៏ព្រៃផ្សៃនេះនៅតែជាការគំរាមកំហែងដ៏ធំដល់សន្តិសុខនៅស៊ីរី និងជុំវិញពិភពលោក ៕ធ.ដ


អត្ថបទទាក់ទង