ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

សហរដ្ឋអាមេ៉រិកចល័តនាវាចម្បាំងមួយគ្រឿងទៀតឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បើទោះជាមានការរិះគន់ពីប្រទេសចិន
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ អ្នកនាំពាក្យអង្គភាពយោធាទី៧ របស់យោធាជើងទឹកអាមេ៉រិកបានប្រាប់ថា ថ្មីៗនេះនាវាចម្បាំង USS ឆេនស្លឺវីល បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងការបំពេញប្រតិបត្តិការជាប្រចាំមួយ ដោយស្របទៅតាមច្បាប់អន្តរជាតិ ។

បើតាមអ្នកនាំពាក្យរូបនេះ ការចល័តនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រ បានបន្តស្តែងឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេ៉រិក ដើម្បីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលពោរពេញដោយសិទ្ធិសេរីភាព និងបើកចំហ ហើយយោធាជើងទឹកអាមេ៉រិក នឹងនៅតែចល័តយន្តហោះ និងនាវានៅតាមតំបន់នានាៗឲ្យតែច្បាប់អន្តរជាតិអនុញ្ញាត ។

គិតក្នុងឆ្នាំ២០១៩នេះ យោធាជើងទឹកអាមេ៉រិកបានធ្វើការចល័តបែបនេះ ចំនួន៩ដងហើយ ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈកាលពីលើកទី៨ ត្រូវបានធ្វើឡើងកាលពីចុងខែកញ្ញា នៅពេលនាវាចម្បាំងអាមេ៉រិក USS អ៊ែធីថាំ បានធ្វើដំណើរកាត់តំបន់នេះ ៕ធ.ដ


អត្ថបទទាក់ទង