នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន អំពាវនាវសុំជំនួយពីអង្គការសហប្រជាជាតិ ជុំវិញរឿងអ៊ីស្រាអែលវាយលុកតំបន់ហ្គាហ្សា
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ប៉ាឡេស្ទីន៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើតំបន់ ហ្គាហ្សាស្ទ្រីព តទៅទៀត ហើយថែមទំាងបានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យជួយផងដែរ ។

ការអំពាវនាវរបស់នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនខាងលើនេះ បានកើតមានឡើងក្រោយមានការប្រឈមមុខគ្នាជាថ្មីទៀតរវាងកងកម្លាំងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស់ បានផ្ទុះឡើងនៅថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមនេះឈ្មោះ បាហា អាប៊ូ អាល់អាតថា នៅតំបន់ ហ្គាហ្សាស្ទី្រព ដែលប្រការនេះបានបណ្តាលឲ្យមានការវាយប្រហារសងសឹក ដោយគ្រាប់រ៉ុក្កែតពីសំណាក់ក្រុមហាម៉ាស់ ។

ហើយជាការឆ្លើយតបវិញនោះ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងបន្តការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីព ដែលកំពុងគ្រប់គ្រងដោយពួកហាម៉ាស់ ៕ធ.ដ


អត្ថបទទាក់ទង