ផ្តាសាយជ្រូកនៅឥណ្ឌូនេស៊ី ងាប់ជ្រូក៤៦០០ក្បាលហើយ
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

គិតត្រឹមថ្ងៃទី១២ វិច្ឆិកា ២០១៩ម្សិលមិញ សត្វជ្រូកយ៉ាងតិច៤៦០០ក្បាលហើយដែលបានងាប់ ដោយសារតែជម្ងឺផ្តាសាយជ្រូក នៅខេត្ត ស៊ូម៉ាត្រាភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី នេះបើតាមរដ្ឋបាលខេត្ត។

កាលពីឆ្នាំមុន ខេត្តស៊ូម៉ាត្រាខាងជើងបានជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីខេត្ត នូសា តេនហ្គារ៉ា ខាងកើត ក្នុងការដែលមានចំនួនសត្វជ្រូកច្រើនជាងគេ ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានចំនួន១លាន២សែនក្បាល។
ប្រភពថា ក្នុងខេត្តមួយនេះ សត្វជ្រូកដែលងាប់ច្រើនជាងគេគឺស្ថិតក្នុងតំបន់ កាបានចាហេ ក្នុងចំណោម៣៨ស្រុក៕ធ.ដ


អត្ថបទទាក់ទង