មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់អះអាងពីការរកឃើញកំនប់ប្រេងដ៏ច្រើនមហាសាលនៅភាគនិរតីប្រទេស
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក បាយហ្សាន ហ្សាងជែណេហ៍ បាននិយាយថា វាជាអណ្តូងប្រេងដ៏ធំបំផុតមួយ ក្នុងចំណោមអណ្តូងប្រេងធំៗផ្សេងទៀត ដែលមិនធ្លាប់ត្រូវបានរកឃើញនោះឡើយ នៃឧស្សាហកម្មប្រេងអ៊ីរ៉ង់ ។

លោក បាយហ្សាន ហ្សាងជែណេហ៍ បាននិយាយទៀតថា កំនប់ប្រេងឆៅរាប់សិបពាន់លានបារ៉ែលថ្មីនេះ គឺស្ថិតនៅក្នុងស្រទាប់ខាងក្រោម នៃកំនប់ប្រេងដែលយើងធ្លាប់បានរកឃើញពីមុន ដោយវានៅរាយប៉ាយនៅក្នុងទំហំផ្ទៃដី២,៤០០គីឡូម៉ែត្រក្រឡាចន្លោះទីក្រុង បូស្តាន និង អូមីឌីយែហ៍ ភាគនិរតីអ៊ីរ៉ង់ក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់ ។

បើតាមរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់រូបនេះ ភោគទ្រព្យប្រេងថ្មីដែលអ៊ីរ៉ង់ទើបបានរកឃើញនៅក្នុងខេត្ត ឃូហ្សេស្ថាន ភាគនិរតីនៃប្រទេសនោះ មានប្រេងឆៅសរុបជាង៦៥ពាន់លានបារ៉ែល ដែលចំនួននេះ គឺជាការបង្កើនភោគទ្រព្យប្រេងបម្រុងរបស់ជាតិ រហូតដល់ទៅ២៥%បន្ថែម ស្មើនឹងចំនួនប្រេងឆៅសរុបដែលអ៊ីរ៉ង់មានកើនឡើងដល់២១០ពាន់លានបារ៉ែល ៕ធ.ដ


អត្ថបទទាក់ទង