មនុស្សស្លាប់កើនដល់១៦នាក់ និង៥៨នាក់របួស ក្នុងហេតុការណ៍រថភ្លើងពីរខ្សែបុកគ្នានៅបង់ក្លាដែស
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បង់ក្លាដែស៖ ចំនួនអ្នកស្លាប់បន្តកើនឡើងដល់១៦នាក់ និង៥៨នាក់ផ្សេងទៀតទទួលរងរបួស ក្រោយរថភ្លើងពីរខ្សែបានបុកគ្នាពេញមួយទំហឹង ស្ថិតនៅតាមបណ្តាលផ្លូវដែកក្នុងស្រុក ប្រាហ៍ម៉ានបារៀ មានចម្ងាយ១០៩គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីដាកា ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង២៖០០នាទីទៀបភ្លឺថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយការស៊ើបអង្កេតលើករណីគ្រោះថ្នាក់រថភ្លើងបុករថភ្លើងនេះ កំពុងត្រូវបានធ្វើឡើង ។

គួរបញ្ជាក់ថាបង់ក្លាដែសជាប្រទេសក្រីក្រមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសផ្លូវថ្នល់ និងផ្លូវដែក មានសភាសចាស់ខូច ដែលងាយនឹងបង្កគ្រោះថ្នាក់បំផុត ៕ធ.ដ


អត្ថបទទាក់ទង