ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ដាំកីឡាករគ្រប់គ្នាសូមឱ្យបន្តការពារសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ និងមកអុំទូកនៅឆ្នាំក្រោយៗទៀត
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសផ្ដាំផ្ញើដល់ក្រុមកីឡាករ ទាំងអស់ដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកថា នៅពេលត្រលប់ទៅកាន់ភូមិស្រុកវិញសូមចូលរួមថែរក្សាការពារសន្តិភាពបន្តទៀត ដើម្បីបន្តការអភិវឌ្ឍក្នុងប្រទេស និងមានឱកាសមកចូលរួមប្រណាំងទូកនៅឆ្នាំក្រោយៗទៀត។

ការថ្លែងបែបនេះរបស់ ឯកឧត្តម វ៉ាត់ ចំរើន ត្រូវបានធ្វើឡើងនាឱកាសលោកចូលរួមសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមកីឡាករចំណុះទូកទាំង៣
មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ (ទូកងចំនួន២ និងទូកចែវចំនួន១) ក្នុងនាមតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារាត្រីថ្ងៃ១២ ខែវិច្ឆិកា។

នាឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា «យើងទាំងអស់គ្នាឃើញភាពរុងរឿងនៅនឹងភ្នែក យើងកំពុងកសាងវប្បធម៌ខ្មែរស្រលាញ់ខ្មែរ ស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ។ ការស្រលាញ់គ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក គឺជាពេលវេលាដែលយើងកសាងសង្គមយើងឱ្យរីកចម្រើនទៅថ្ងៃមុខ ដូច្នេះសូមចូលរួមរក្សាសន្តិភាព ដើម្បីបន្តការរីកចម្រើន»។

ឯកឧត្តមថា ចាញ់ និងឈ្នះមិនមែនជាទីបញ្ចប់នៃការប្រឡងនោះទេ វាគ្រាន់ជាការវាស់ស្ទង់នូវសមត្ថភាពកីឡា ហើយគ្មានអ្វីប្រសើរជាងការវាស់ស្ទង់នោះទេ ការចូលរួមសំខាន់ជាងការប្រកួតប្រជែង។ ស្មារតីកីឡាគេជួយគាំទ្រទាំងអ្នកចាញ់ និងអ្នកឈ្នះ ដែលគេហៅស្មារតីដែលលេងដោយយុត្តិធម៌។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមទៀតថា ការខិតខំរបស់ប្រជាពលរដ្ឋ និងកីឡាករគ្រប់គ្នា គឺបានបង្ហាញនូវសុឆន្ទៈនៃការស្រលាញ់ និងការចូលចិត្ត និងបានបង្ហាញពីការខិតខំប្រឹងប្រែងដែរ ហើយអ្វីដែលកើតឡើងក្នុងរយៈពេល៣ថ្ងៃនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍នៃការសាមគ្គីភាព នៃការធ្វើការរួមគ្នា នៃការចេះពីរបៀបធ្វើការជាក្រុម
ឯកឧត្តម បានដាស់តឿនដែរថា «គូប្រកួតណាក៏មិនចង់ចាញ់ដែរ តែក៏មិនត្រូវលោភលន់ចង់ឈ្នះដោយអសីលធម៌ដែរ ដែលនាំឱ្យបាត់សេចក្ដីថ្លៃថ្នូរ និងបរិយាកាសល្អក្នុងព្រះរាជពិធីបុណ្យ»៕ធ.ដ


អត្ថបទទាក់ទង