សូមអបអរសាទរ កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា លោកច័ន្ទ វិទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានទទួល មេដាយមាស ៣គ្រឿង លើវិញ្ញាសារ រាំគូ
ថ្ងៃ ច័ន្ទ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហព័ន្ធកីឡារាំកម្ពុជា សូមអបអរសាទរ កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា លោកច័ន្ទ វិទ័រ និងកញ្ញា ព្រាប ដានីអែលឡា បានទទួល មេដាយមាស ៣គ្រឿង លើវិញ្ញាសារ រាំគូ ADSF Asain Hong Kong Open 5 Dances ( C, S, R, P, J ) 2 Dances ( Samba , Paso doble )និង 3 dances ( Cha Cha Cha, Rumba, Jive))។

- វិញាសាររាំគូ កីឡាករ ភុន ស៊ីវត្រា និងកីឡាការិនី សាន រ៉ូហ្សា បានទទួលមេដាយមាស ១គ្រឿង លើវិញ្ញាសាររាំគូ ADSF Asian Hong Kong Open ( ចង្វាក់ Rumba ) មេដាយប្រាក់ ១គ្រឿង លើ(ចង្វាក់ Samba ) មេដាយ សំរឺទ្ធ ១គ្រឿង លើចង្វាក់ Paso doble។

- វិញ្ញាសាររាំឯកត្តជន ADSF Hong Kong Open កីឡាការិនី សាន រ៉ូហ្សា បានទទួលមេដាយមាស ១គ្រឿង លើចង្វាក់ Rumba មេដាយសំរឹទ្ធ ២គ្រឿង លើចង្វាក់ Cha cha Cha និង វិញ្ញាសារ 3 Dances ( C. R. J)។

- វិញ្ញាសាររាំឯកត្តជន កីឡាការិនី យី អ៊ីលីង បានទទួល មេដាយមាស២គ្រឿង លើវិញ្ញាសារ ADSF Asian Hong Kong Openលើចង្វាក់Rumba , Cha Cha Chaនិងមេដាយប្រាក់លើចង្វាក់ 3 Dances ( C. R. J)។

- វិញ្ញាសាររាំឯកត្តជន កីឡាករ ជុំ លីហៀងបានទទួល មេដាយមាស ១គ្រឿង លើ ចង្វាក់ 3Dances (Cha Cha Cha, Rumba, Jive) និង មេដាយប្រាក់លើវិញ្ញាសារ2Dances ( Samba, Paso Doble)។

- វិញ្ញាសាររាំឯកត្តជន កីឡាការិនី សុខ ចិន្តា បានទទួលមេដាយប្រាក់លើចង្វាក់ Rumba ។

- វិញ្ញាសាររាំគូកីឡាការិនី ហ៊ាន លក្ស្មី និង សុខ ចិន្តា បានទទួល មេដាយសំរឹទ្ធ។

- វិញ្ញាសាររាំឯកត្តជន កីឡាករ ភុន ស៊ីវុត្រា បានទទួលមេដាយប្រាក់១គ្រឿង លើចង្វាក់ Samba និងមេដាយសំរឹទ្ធ១គ្រឿង លើចង្វាក់ Paso doble។

- វិញ្ញាសាររាំឯកត្តជន កីឡាការិនី ឱ រក្សា បានទទួលមេដាយប្រាក់១គ្រឿង  លើចង្វាក់Rumba និង មេដាយ សំរឹទ្ធ លើចង្វាក់ Paso doble ។ កម្មវិធីប្រកួត ចាប់ពីថ្ងៃ ទី៧ ខែ វិចិ្ឆកា ឆ្នាំ២០១៩ ដល់ ថ្ងៃទី ១០ ខែ វិចិ្ឆកា ឆ្នាំ២០១៩ និង វិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី១១ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ វេលាម៉ោង ៤រសៀល ៕ធ.ដ