លោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកទំនងជានឹងធ្វើដំណើរទៅចូលរួមទិវាព្យុះហយាត្រាយោធាជាប្រវត្តិសាស្រ្តរបស់រុស្ស៊ីនាខែឧសភា ឆ្នំាក្រោយ
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រនេះថា រូបលោកកំពុងពិចារណាអំពីការធ្វើដំណើរទស្សនកិច្ចទៅចូលរួមព្រឹត្តិការណ៍អបអរសាទរទិវាជ័យជំនះ ៩ ឧសភា របស់រុស្ស៊ី បន្ទាប់ពីទទួលបានការអញ្ជើញពីសំណាក់សមភាគីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន មុនពេលចាកចេញពីសេតវិមានថា រូបលោកពិតជារំភើបចំពោះការអញ្ជើញ វាជាត្រឹមត្រូវសម្រាប់នាពាក់កណ្តាលរដូវកាលនយោបាយ ដូច្នេះលោកនឹងពិចារណាថាតើលោកអាចធ្វើបានដែរទេ ប៉ុន្តែលោករីករាយនឹងទៅ បើសិនជាអាច ។

បើតាមអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សំណើអញ្ជើញរបស់លោក វ៉្លាឌីមៀ ពូទីន ជូនទៅកាន់សមភាគីរបស់លោក គឺលោក ដូណាល់ ត្រាំ សម្រាប់ការចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋធានីមូស្គូ ត្រូវបានទទួលយកប្រកបដោយការចាប់អារម្មណ៍ ប៉ុន្តែគិតមកទល់ពេលនេះ ខាងសេតវិមាននៅពុំធ្វើការឆ្លើយតបវិញនៅឡើយទេ ៕ធ.ដ


អត្ថបទទាក់ទង