ប្រមុខការទូតសហរដ្ឋអាមេ៉រិកថ្លែងថា អង្គការ NATO ត្រូវតែមានការផ្លាស់ប្តូរ ឬក៏ប្រឈមមុខនឹងការប្រើការលែងបាន
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡំាង ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃសុក្រនេះថា អង្គការ NATO ត្រូវតែមានការរីកចម្រើនជាងនេះ និងការផ្លាស់ប្តូរ ឬក៏អាចប្រឈមមុខនឹងការប្រើការលែងបាន ។

ការថ្លែងបែបនេះរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា ខួរក្បាលរបស់អង្គការ NATO បានស្លាប់បាត់ហើយ និងព្រមានថា អឺរ៉ុបលែងពឹងលើសហរដ្ឋអាម៉េរិកបានតទៅទៀតហើយ ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ។

ប្រធានាធិបតីបារំាងរូបនេះ ថែមទំាងនិយាយអះអាងទៀតថា ការខ្វះខាតភាពជាមេដឹកនាំរបស់សហរដ្ឋអាមេ៉រិក នឹងបណ្តាលឱ្យខួរក្បាលអង្គការណាតូស្លាប់នៃសម្ព័ន្ធភាពយោធាណាតូ លោកថា សហភាពអឺរ៉ុបត្រូវបង្កើនសកម្មភាព ហើយចាប់ផ្តើមបំពេញមុខនាទីជាមហាអំណាចពិភពលោកមួយខាងយុទ្ធសាស្ត្រ ៕ធ.ដ


អត្ថបទទាក់ទង