ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដ្រូនបរទេសមួយគ្រឿង ស្របពេលស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ាកំពុងកើនឡើងកម្តៅ
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ កងទ័ពការពារដែនអាកាសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់បរទេសមួយគ្រឿង ដែលហោះហើរនៅលើដែនអាកាសរបស់ទីក្រុង ម៉ាហាហ្សាហ៍ នេះបើតាមការសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន តាស្នីម ។

អភិបាលខេត្ត ឃូហ្សេស្ថាន នៅភាគនិរតីប្រទេសអ៊ីរ៉ង់ គឺលោក ហ្គោឡាមរ៉េហ្សា ហ្សារីយ៉ាទី បាននិយាយថា យន្តហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់នោះ គឺច្បាស់ជារបស់ប្រទេសដទៃណាមួយ លោកថា បច្ចុប្បន្នអាជ្ញាធរអ៊ីរ៉ង់កំពុងធ្វើការប្រមែប្រមូលបំណែកយន្តហោះនោះ ដើម្បីយកទៅធ្វើការអង្កេត ។

ស្របពេលជាមួយគ្នានេះដែរ យោធាអាមេ៉រិកបានច្រានចោលនូវលទ្ធភាពដែលថា យន្តហោះដ្រូននោះគឺជារបស់កងទ័ពអាមេ៉រិក ព្រោះមិនមានយន្តហោះដ្រូនរបស់ខ្លួនណាមួយត្រូវបានគេបាញ់ធ្លាក់ឡើយ ខណៈដែលអ៊ីស្រាអែលក៏បានចេញមុខបដិសេធក្នុងការបញ្ចេញមតិជុំវិញបញ្ហានេះផងដែរ ៕ធ.ដដ


អត្ថបទទាក់ទង