មនុស្ស២នាក់ និង៣០នាក់របួស ខណៈផ្ទះសម្បែងជាង១០០ខ្នងត្រូវបំផ្លាញ ដោយសារភ្លើងឆេះព្រៃវាយប្រហារប្រទេសអូស្ត្រាលី
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អូស្រា្តលី៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បាត់បង់ជីវិត របួស៣០នាក់ និងបាត់ខ្លួន៧នាក់ ស្របពេលដែលលំនៅដ្ឋានច្រើនជាង៨០ខ្នងត្រូវរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែងដែលកំពុងវាយប្រហារតំបន់ភាគខាងកើតប្រទេសអូស្រ្តាលី ។

បើតាមប្រភពផ្សព្វផ្សាយក្នុងតំបន់ ភ្លើងឆេះព្រៃទាំងនេះបានកើតឡើងចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះ ដោយក្នុងនោះមានភ្លើងឆេះព្រៃដល់ទៅ១៧កន្លែងត្រូវបានចាត់ថ្នាក់ជាភ្លើងឆេះព្រៃដែលមានកម្រិតគ្រោះថ្នាក់ខ្លាំង ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នេះនៅសល់ត្រឹម០៦ទៀតប៉ុណ្ណោះ ។

ឆ្លើយតបនឹងគ្រោះមហន្តរាយខាងលើ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម័ររីសុន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋអូស្រ្តាលីបង្កើនការប្រុងប្រយ័ត្ន និងស្តាប់តាមទីភ្នាក់ងារសង្រ្គោះបន្ទាន់ ព្រមទំាងទីភ្នាក់ងារពន្លត់អគ្គិភ័យ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់គ្រប់ស្ថានការណ៍ ៕ធ.ដ


អត្ថបទទាក់ទង