ប្រធានអង្គការ NASA និយាយថា មនុស្សដំបូងគេដែលមានវាសនាជាន់ដីភពអង្គារប្រហែលជាមនុស្សស្រី
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានទីភ្នាក់ងារអវកាសអាមេ៉រិក NASA លោក ជីម ប្រាយដិនស្ទាញ បាននិយាយថា មនុស្សដំបូងបំផុតដែលនឹងទៅជាន់លើដីរបស់ភពអង្គារ (ម៉ាស់) ប្រហែលជាមនុស្សស្រី ។

បច្ចុប្បន្នអង្គការ NASA មិនមានផែនការរឹងមាំជាក់លាក់សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពអង្គារនោះទេ ខណៈភពព្រះច័ន្ទកំពុងជាអាទិភាពចម្បង ប៉ុន្តែលោក ជីម ប្រាយដិនស្ទាញ ធ្លាប់បានប្រាប់ថា បេសកកម្មបញ្ជូនក្រុមអវកាសយានិកទៅចុះលើភពអង្គារ អាចនឹងកើតមានឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ ។

ដោយឡែកសម្រាប់បេសកកម្មបញ្ជូនក្រុមអវកាសយានិកឲ្យទៅជាន់ដីព្រះច័ន្ទសាជាថ្មី នៅឆ្នាំ២០២៤ ក្នុងនោះក៏នឹងស្រ្តីម្នាក់ ដែលនឹងជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តក្លាយជាមនុស្សស្រីដំបូងគេ ដែលបានទៅដល់លើផ្ទៃព្រះច័ន្ទផងដែរ ។
បេសកកម្មនេះ ព្រមទាំងគម្រោងសាងសង់ស្ថានីយអវកាសនៅក្បែរគន្លងព្រះច័ន្ទ គឺជាផ្នែកនៃកម្មវិធីឈ្មោះថា អាដធែមមីស របស់អង្គការ NASA ដែលមានគោលដៅបង្កើត និង រក្សាវត្តមានរបស់មនុស្សលោកយើងជាអចិន្រ្តៃយ៍នៅលើផ្ទៃ ក៏ដូចជាក្បែរព្រះច័ន្ទ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់គម្រោងបេសកកម្មជាបន្តបន្ទាប់ទៀតឆ្ពោះទៅកាន់ភពអង្គារ ៕ធ.ដ


អត្ថបទទាក់ទង