ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុងកម្ពុជាបន្តយុទ្ធនាការសប្បុរសធម៌ ក្រោមប្រធានបទ“ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា”
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ បុគ្គលិកស្ម័គ្រចិត្ត និងថ្នាក់ដឹកនំាក្រុមហ៊ុនសាមសុងកម្ពុជាជាច្រើនរូប បានបន្តយុទ្ធនាការសប្បុរសធម៌ ក្រោមប្រធានបទ “ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា” ដែលពិធីនេះធ្វើឡើងសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី ដែលស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នំាំ២០១៩ ។ រយៈពេល៤ឆ្នាំជាប់ៗគ្នាហើយ ដែលកម្មវិធី“ Samsung Employee Volunteer”  បានបង្កើតឡើងហើយឆ្នាំនេះក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដែលផ្តល់គុណប្រយោជន៍ដល់សុខភាពសិស្សានុសិស្សប្រមាណជាង១.០០០នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និង ល្អសម្រាប់សុខភាពផងដែរ ។

លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា បានបញ្ជាក់ថា ឆ្នាំនេះសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី ពិតជាមានសំណាង ហើយលោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា ដែលបានជ្រើសរើសសាលាលោកស្រីសម្រាប់កម្មវិធីបុគ្គលិកស្ម័គ្រចិត្តក្នុងឆ្នាំ ២០១៩ នេះ ។ លោកស្រីនាយិកាបាននិយាយយ៉ាងដូច្នេះថា យើងពិតជារំភើបក្រៃលែងពេលដែលឭដំណឹងថាសាលារបស់យើងនឹងទទួលបាន ”ប្រព័ន្ធម្រោះទឹកស្អាតបែបជីវខ្សាច់” ។

ប្រព័ន្ធចម្រោះទឹកស្អាតនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្សរបស់យើង ក្នុងការទទួលបានសុខមាលភាពគ្រប់ពេលវេលា បើទោះបីជាពួកគេស្ថិតនៅក្នុងសាលាក៏ដោយ ។ ក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុនសាមសុងប្រចាំកម្ពុជាក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន៤០០ឈុតទៀតជូនដល់សិស្សានុសិស្សផងដែរ ។

កញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុងបញ្ជាក់ថា កញ្ញាពិតជារីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារសាមសុង ។ កញ្ញាបន្ថែមថា ថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់កញ្ញាដែលបានមកចូលរួម និង ចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះ ហើយសម្រាប់សកម្មភាពនេះ កញ្ញាពិតជាមានមោទនភាពក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង ។

នាឱកាសនោះដែរ លោក ស៊ឹងហូ ឆយ អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ផលិតផលសាមសុងបានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសកម្មភាពមនុស្សធម៌  សប្បុរសធម៌ និង មេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ។ ម្យ៉ាងវិញទៀត យើងក៏តែងតែចាត់ទុកកុមារ និង ក្មេងៗជំនាន់ក្រោយជាទំពាំស្នងឬស្សី និង ជាអនាគតរបស់ប្រទេសកម្ពុជា ។

នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះ នឹងជួយអភិវឌ្ឍប្រទេសកម្ពុជា ។ ជាមួយនឹងចក្ខុវិស័យបែបនេះ យើងតែងតែសួរសំណួរសាមញ្ញទៅខ្លួនឯងថា តើយើងអាចធ្វើអ្វីបានដើម្បីជម្រុញលើកទឹកចិត្តពួកគាត់  និង ឱ្យពួកគាត់អាចធ្វើការអភិវឌ្ឍន៍ពិភពលោកដែលពួកគេកំពុងរស់នៅនេះ ។ សូមបញ្ជាក់ថា កម្មវិធី“ Samsung Employee Volunteer” គឺជាសកម្មភាពស្ម័គ្រចិត្តជាសកលមួយប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុង ហើយសម្រាប់ឆ្នាំនេះ បុគ្គលិកស្ម័គ្រចិត្តចំនួន៥០នាក់មកពីក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយពោរពេញជាមួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា ៕ធ.ដ