ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ខេត្តស្ទឹងត្រែងប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០១៩
ថ្ងៃ សៅរ៏ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ខេត្តស្ទឹងត្រែង៖ នាឱកាសព្រឹកថ្ងៃទី០៩វិច្ឆិកានេះ នៅឯសាលាខេត្តស្ទឹងត្រែង រដ្ឋបាលខេត្ត បានរៀបចំពិធីអបអរសាទរ ខួប  អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងជាថ្ងៃទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ ផងដែរ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អភិបាលខេត្ត មន្រ្តីរាជការ អ្នកមុខ អ្នកការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

ក្នុងឱកាសអបអរសាទរ ខួប អនុស្សាវរីយ៍ លើកទី៦៦  នៃពិធីបុណ្យឯករាជ្យជាតិប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា បានចងចាំមិនភ្លេច នូវព្រះរាជបូជនីយកិច្ច ដ៏មុះមុត អង់អាចក្លាហាន ក្នុងការទាមទារមកវិញនូវឯករាជ្យ ជូនជាតិមាតុភូមិពីរបបអាណានិគមបារាំង ។ ព្រះអង្គបានលះបង់នូវព្រះកាយពលសព្វបែបយ៉ាង ដើម្បីធានាបាននូវឯករាជ្យជាតិ ជូនជាតិរបស់ព្រះអង្គ ។

នៅទីបំផុតក្នុងថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាទទួលបាននូវឯករាជ្យជាតិពេញលេញ ក្រោមស្នាព្រះហស្ថដ៏ឧត្តុងឧត្តមនៃអង្គសម្តេចឪ សម្តេចតា ព្រះវររាជបិតាជាតិខ្មែរ ៕ធ.ដ


អត្ថបទទាក់ទង