ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

អភិបាលខេត្តកំពត ប្រាប់ពលរដ្ឋថា បើទោះបីជាមានការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ក៏ដោយ ក៏ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែថែជាតិ សាសនា ព្រះមហាក្សត្រដែរ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ខេត្តកំពត៖  ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត លើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានគាំទ្រ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា  ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ស្របតាមតួនាទី នឹងភារកិច្ច របស់ខ្លួន  ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការណែនំារបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដោយបានមានវិធានការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់     ខណៈសម្តេចតេជោ ហ៊ុន  សែន អញ្ជើញសំណេះសំណាល និង សួរសុខទុក្ខដល់ កម្មករ និយោជក ជាដើម។  ក្នុងនោះ កងកម្លាំងទំាំងអស់ បានចូលរួមទប់ស្កាត់រាល់ បទល្មើស  ផ្សេងៗដែលកើតមានឡើង  បានយ៉ាងទាន់ពេលវេលា តាមគោលនយោបាយ  ភូមិ-ឃុំ មានសុវត្តិភាព   ជូនប្រជាពលរដ្ឋ  បានយ៉ាងប្រសើរ។ ធ្វើអោយការបោះឆ្នោត ជ្រើសរើស  ព្រឹទ្ធសភា រដ្ឋសភា  ក្រុមប្រឹក្សាខេត្ត-ក្រុង  ស្រុក-ឃុំ សង្កាត់ប្រព្រឹត្ត ទៅដោយរលូន​។  នេះបើតាមប្រសាសន៍ អភិបាលខេត្តកំពត នៅរសៀលថ្ងៃ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប្រាប់ដល់ កងកម្លាំងទាំងបីប្រភេទ ដែលមានចំនួនសរុប ៥៦០នាក់ ក្នុងនោះមានមកពីស្នងការដ្ឋានចំនួន៣៧០នាក់ មកអំពីកងរាជអាវុធហត្ថ៥០នាក់ មកអំពីតំបន់ប្រតិបត្តីការសិករង ខេត្ត១០០នាក់  និង មកអំពីនគបាល ព្រំដែនទឹកលេខ២៤១ ចំនួន៤០នាក់  នៅស្នងការដ្ឋាន នគបាលខេត្តកំពត ខណៈសំណេះសំណាល  និង ផ្តល់អំណោយ​។   

ឯកឧត្តម ជាវ តាយ បន្តថា ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី និង បក្យពួកបានរៀបចំធ្វើរដ្ឋប្រហារប្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់  ប៉ុន្តែមិនជោគជ័យទេ អ្វីដែលសំខាន់នោះ  គឺប្រទេសយើងមានសុខសន្តិភាព នឹងការអភិវឌ្ឍន៍រីកចំរើន ទូទាំងប្រទេស ក្រោមការដឹកនាំដ៍ឈ្លាសវ័យ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និង ជាប្រធានគណបក្យប្រជជនកម្ពុជា។

នៅក្នុងថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាថ្ងៃប្រារពពិធីបុណ្យឯករាជជាតិ និងពិធី  ហូបអំបុកខ្មែរ  ថែជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ សុំឲ្យកងកម្លាំងប្រដាប់អាវុធយើង  ង្កើនការយកចឹត្តទុកដាក់ដើម្បីការពារប្រជាពលរដ្ឋ អោយបានសុខសាន្ត៕

             Sila sarin


អត្ថបទទាក់ទង