ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជេីញបេីកអង្គមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៦៦ ទិវាកំណេីនកងយោធលខេមរភូមិន្ទ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជេីញជាអធិបតីភាពបេីកអង្គមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៦៦ ទិវាថ្ងៃកំណេីនកងយោធលខេមរភូមិន្ទ (០៩.វិច្ឆិកា.១៩៥៣,  ០៩.វិច្ឆិកា.២០១៩) ។ អង្គមិន្ទីញនេះបានប្រារព្ធធ្វេីឡេីងនៅសាកលវិទ្យាល័យការពារជាតិ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ  ព្រមទាំងបណ្តាថ្នាក់ដឹកនាំអង្គភាពទ័ពទាំងបីប្រភេទ និងទ័ពជំនាញយ៉ាងច្រេីនផងដែរ។

គួរជម្រាបថា កងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះករុណាសម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយបានបំពាក់បំប៉នច្បាស់លាស់ លើគោលដៅតួនាទីភារកិច្ចរបស់ខ្លួនផ្សាភ្ជាប់សាច់ឈាមជាមួយប្រជាពលរដ្ឋ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ការពារកសាងព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យ ។

ក្នុងដំណាក់កាលនោះ កងយោធពលខេមរភូមិន្ទ បានបង្ហាញពីវីរភាព អង់អាចក្លាហាន មោះមុត ក្នុងប្រតិបត្តិកាសិក រំដោះតំបន់ខ្លះ ពីកណ្ដាប់ដៃអាណានិគមបរទេស និងពួកឧទ្ទមដោយការពារបាននៅអធិបតេយ្យ បូរណភាពទឹកដី បានយ៉ាងរឹងមាំ ។ ឆ្លងកាត់នូវរបទនយោបាយជាច្រើនជំនាន់ ក្រោមឥទ្ធិពលសង្គ្រាមដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ ចាប់ពីក្រោយថ្ងៃរដ្ឋប្រហារ០៨ មីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជា បានធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ ។

សង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើងនៅក្នុងប្រទេសបង្កគ្រោះមហន្តរាយ ការឈឺចាប់ខ្លោចផ្សា ពិសេសក្នុងអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ ១៩៧៥ នៃរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយសេនាប្រមុខ លន់ ណុល  និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជាតិ និងព្រលឹងជាតិ ស្ទើររលាយសាបសូន្យ ។

ចាប់តាំងពីពេលនោះមក កងយោធពលខេមរភូមិន្ទ ត្រូវបានបាត់បង់លក្ខណៈសម្បត្តិ អត្ដសញ្ញាណ និងឈ្មោះជាកងយោធពលខេមរភូមិន្ទ ។ ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងក្រោយថ្ងៃបោះឆ្នោតសកល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអាជ្ញាធរអ៊ុនតាក់ កម្ពុជាបង្កើតបាននូវរដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ឡើងវិញ ។ ក្នុងនោះកងយោធពលខេមរភូមិន្ទ ត្រូវបានដំណើរការកសាងឡើងវិញនៅថ្ងៃទី ១៤ ខែមិថុនា ក្នុងឆ្នាំ ១៩៩៣ ។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខកងយោធពលខេមរភូមិន្ទបានបំពេញតួនាទី របស់ខ្លួនផោជាកម្លាំងអព្យាក្រឹត្យចូលរួមយ៉ាងសកម្មអនុវត្តរាល់កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាគោលដៅចំបងដើម្បីបញ្ចប់ការបង្ហូរឈាមគ្នា ធ្វើការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្វែងរកសន្តិភាពពេញបរិបូណ៍ ជូនប្រទេសជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។លើសពីនេះទៀត កងយោធពលខេមរភូមិមិន្ទ បានបំពេញតួនាទីភារកិច្ចស្នូល របស់ខ្លួនក្នុងភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ រួមចំណែកការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមជាតិ រក្សាសុខសន្តិភាព និងភាពសុខដុមរមនាសម្រាប់ជាតិមាតុភូមិ និងប្រជាជន ។

ថ្លែងទៅកាន់នាយពលទាហាននៃកងយោធពលខេមរភូមិន្ទគ្នាពេលនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានថ្លែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងសមិទ្ធផលទាំងឡាយ ដែលនាយ ពលទាហាន នៅក្នុងកងយោធពលខេមរភូមិន្ទរបស់យើង សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ដោយបានលះបង់កម្លាំងកាយចិត្ត និងពុះពាររាល់ការលំបាកក្នុងការបំពេញតួនាទី ភារកិច្ចបំរើជាតិ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល ។

សម្ដេចពិជ័យសេនា ក៏បានដាស់តឿនរំលឹកនាយពលទាហានទាំងអស់យកខេមរៈភូមិន្ទ ត្រូវមានការស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយត្រូវយល់ឲ្យបានច្បាស់ ពីតម្លៃនៃសន្តិភាព ដែលយើងទទួលបានដោយលំបាកបំផុត ត្រូវតែថែរក្សាការពារឲ្យបានដាច់ខាតទោះស្ថិតក្នុងរូបភាព និងតម្លៃណាក៏ដោយ ជាពិសេសកុំព្យូទ័រតាមការ ញុះញ៉ុង ឃោសនាអូសទាញរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព នាំប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ជាមួយគ្នានេះដែរក៏ត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាអនុសាសន៍របស់សម្ដេចដែកជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ អាណត្តិទី ៦ របស់រាជរដ្ឋាភិបាល និងកំណែទម្រង់កងយោធពលខេមរភូមិន្ទនិងអនុវត្តឲ្យបានមើលប៉ុន្មាននូវអនុសាសន៍ ១០ ចំណុចអភិក្រមទាំង ៥ និងបាវចនាពីរ របស់សម្ដេចនាយករដ្ឋមន្ត្រី ។

សម្ដេចពិជ័យសេនា ក៏បានជំរុញឲ្យនាយពលទាហានទាំងអស់បង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមតាមរយៈនៃការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពដោយត្រៀមកម្លាំងមធ្យោបាយ សម្ភារៈ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ  ស្ដីពីការបង្កើតក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញព្រមទាំងត្រូវបន្តបង្កើនការងារហ្វឹកហ្វឺនរៀនសូត្រឱ្យបានជាប់ជាប្រចាំដើម្បីពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនបន្ថែមទៀត ៕ធ.ដ


អត្ថបទទាក់ទង