ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ប្រណាំងទូកថ្ងៃដំបូង ខេត្តពោធិ៍មានប្រជាពលរដ្ឋចូលរួមទស្សនាច្រើនកុះករ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឯកឧត្តម ម៉ៅ ធរនិន្ទ បញ្ជាក់ថា គ្រប់យ៉ាងដែលយើងមានដូចបច្ចុប្បន្ននេះគឺដោយសាតែតម្លៃសន្តិភាព ហើយ តម្លៃសន្តិភាពប្រជាពលរដ្ឋយើងអាចរស់ជួបជុំគ្រួសារសប្បាយរីករាយ។ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលគណៈអភិបាលខេត្ត ពោធីសាត់ បានអះអាងថា តម្លៃសុខសន្តិភាពដែលកើនចេញពីការខិតខំប្រឹងប្រជែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានផ្តល់នៅម្លាប់សន្តិភាព និងភាពសប្បូសប្បាយជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

ជាក់ស្តែងដូចជាពិធីប្រណាំងទូកដែលខេត្តពោធិ៍សាត់រៀបចំនេះ គឺប្រជាពលរដ្ឋមានឱកាសនាំគ្រួសារមកជួបជុំសប្បាយរីករាយ ដោយមិនមានការព្រួយបារម្មណ៍ ចំពោះសុខសុវត្ថិភាព ឬ ភាពអសន្តិសុខណាមួយឡើយ ពោល គឺប្រជាពលរដ្ឋបាននាំគ្នាមូលមីមកលេងកម្សាន្តយ៉ាងសប្បាយរីករាយអំឡុងពេលដែលខេត្តរៀបចំ។

ឯកឧត្តម បញ្ជាក់ទៀតថា តម្លៃសន្តិភាពដែលមានដូចបច្ចប្បន្ននេះ គឺបានកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន យកអាយុជីវិតទៅប្តូរទើបមានសន្តិភាព និងភាពរ៉ុងរឿងបែបនេះ។ ឯកឧត្តម អះអាងទៀតថា បន្ទាប់ពីបញ្ចប់ការប្រណាំងទូករយៈពេល២ថ្ងៃនេះ ខេត្តក៏បន្តរៀបចំពិធីអកអំបុក និងសំពះព្រះខែដែលជាការជួបជុំជារៀងរាល់ឆ្នាំនៅលើកោះសំពៅមាស ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់យើង ពិសេស ក៏មនការប្រគុំតន្រ្តីបុរាណ និងសម័យដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋផងដែរ។

បងប្អូនប្រជាពលរដ្ឋដែលចូលមកទស្សនាការប្រណាំងទូកបានលើកឡើងថា ការរៀបចំពិធីប្រណាំងទូកនៅក្នុងខេត្តនេះ ពិតជាបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋខ្លាំងណាស់ ហើយពួកគាត់ចង់ឲ្យខេត្តបង្កើតកម្មវិធីប្រកួតនេះជារៀងរាល់ឆ្នាំ ព្រោះវាបានបង្កើតឱកាសជួបជុំសប្បាយរីករាយជាមួយសមាជិកគ្រួសារ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកដែលរៀបចំដោយខេត្ត ពោធិ៍សាត់លើកទី២នេះ មានរយៈពេលប្រកួតចំនួន២ថ្ងៃ ដោយមានទូកចូលរួមប្រកួតសរុបចំនួន៣១ស្មើនឹង១៥គូ និងទូក ថ្ងៃទី១ប្រកួត៣ជើង ដើម្បីជ្រើសរើសទូកខ្លាំងឡើងទៅប្រកួតថ្ងៃទី២ ចំពោះថ្ងៃទី២ដែលថ្ងៃប្រកួតផ្តាច់ព្រ័ត្រទូកនីមួយប្រកួតចំនួន៣ដង ទូកឈ្នះឡើងជួបទូកឈ្នះប្រកួតដណ្តើមផែនល្អដាច់គេមានចំនួន៤ទូក ទូកដែលធ្លាក់ពីការប្រកួតជាមួយផែនចំណាត់ល្អជួបអ្នកធ្លាក់ដូចគ្នា ដណ្តើមផែនលេខ២ចំនួន១២ទូក ទូកធ្លាក់ពីការប្រកួតក្នុងផែនលេខ២ និងជាប់ផែនលេខ៣ចំនួន១២ទូក និងទូកដែលធ្លាន់ពីផែនលេខ៣មកជាប់នៅផែនលេខ៤គឺមានចំនួន៣ទូក គឺទូកដែលខ្សោយជាងគេ៕ធ.ដ