ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

អភិបាលខេត្តស្វាយរៀងប្រាប់កងកម្លាំងទាំងបីប្រភេទត្រូវត្រៀមអនុវត្តន៍បទបញ្ជា
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល នៅព្រឹកថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើការសំណេះសំណាលជាមួយកងកម្លាំងទាំងបីប្រភេទនៅខេត្តស្វាយរៀងបានប្រាប់ ថាកងកម្លាំងត្រូវត្រៀមអនុវត្តន៍បទបញ្ជាជាមួយនឹងការប្រកាសវិលចូលស្រុក បង្កចលាចលរបស់ទណ្ឌិត សម រង្ស៊ីនេះ និងបក្ខពួក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ដោយចាប់វាយខ្នោះ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួលជានិច្ច។ពិធីនេះមានការចូលរួមពីកងម្លាំងទាំងបីប្រភេទប្រមាណជាង៨០០នាក់ផងដែរ។

លោក ម៉ែន វិបុល បានបង្ហាញពីភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះកងកម្លាំងទាំងបីប្រភេទ ក្នុងការការពារ សុខសុវត្ថិភាពជូនប្រទេសជាតិ ដោយដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។

លោកបានបន្តថាគិតត្រឹមថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៩នេះ មានថ្នាក់ដឹកនាំ និងសកម្មជន ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុងបានចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងប្រកាសមិនដើរតាមជនក្បត់ជាតិ សម រង្សុី ចំនួន៣២៦នាក់ស្រី១៤១នាក់។ លោកបានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

*កងកម្លាំងទាំងអស់ ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

*ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងរាល់តួនាទីភារកិច្ចរបស់កងកម្លាំងក្នុងការថែរក្សាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃ ការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ។