ផ្ទុះឆ្នាំងសាកទូរស័ព្ទសាកចោលបណ្តាលឲ្យឆេះកុដ្ឋទិព្វពិសី អស់ទាំងស្រុង
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សៀមរាប៖ សមត្ថកិច្ចមូលដ្ឋាននៃស្រុកជីក្រែងបានឲ្យដឹងថា អគ្គិភ័យឆាបឆេះកុដ្ឋវត្តទិព្វពិសី អស់ទាំងស្រុង ដោយមូលហេតុផ្ទុះឆ្នាំងសាកទូរស័ព្ទសាកចោល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ និង០០នាទីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថាមានករណីអគ្គិភ័យឆាបឆេះកុដ្ឋវត្តទិព្វពិសី ភូមិដំរីឆ្លង ឃុំសង្វើយ កុដ្ឋមានទទឹង៦ម៉ែត្រ បណ្តោយ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿងឆេះអស់ទាំងស្រុងមូលហេតុ ឆ្លងចរន្តអគ្គិសនី(ផ្ទុះឆ្នាំងសាកទូរស័ព្វសាកចោល)។

លោកបន្តថាករណីនេះមិនគ្រោះថ្នាក់មនុស្ស និងព្រះសង្ឃគ្រប់អង្គមិនមានអង្គណានៅក្នុងកុដ្ឋទេ និមន្តទៅឆាន់នៅលើសាលាឆាន់អស់ មកវិញក៏ឃើញឆេះអស់ពាក់កណ្តាលកុដ្ឋ ។ លោកបនហតថា ទីតាំងវត្តខាងលើ មានចំងាយផ្លូវពីទីរួមស្រុកប្រមាណជាង១០គីឡូម៉ែត្រ និងបានប្រើប្រាស់ទឹក១រថយន្ត ហើយអគ្គិភ័យនេះបានរលត់ជាស្ថាពរនៅម៉ោង ៦.៤០នាទីនាថ្ងៃដដែល៕ធ.ដ