សមត្ថកិច្ចសហការស្រវជ្រាវបង្ក្រាបចាប់ជនសង្ស័យជនជាតិចិន១១នាក់ បង្ខាំងមនុស្សជំរិតទារប្រាក់
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនចំនួន១១នាក់ ត្រូវបានកម្លាំងនគរក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិសែនជ័យចុះអនុវត្តន៍ផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ជាជនជាតិចិនដូចគ្នាជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះម្នាក់ផងដែរ ។

ក្នុងប្រតិត្តិការខាងលើបានអនុវត្តន៍ឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះល្វែង ក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីសាច់ញាតិជនរងគ្រោះ ជាជនជាតិចិន ជុំវិញករណីចាប់ជំរិតទារប្រាក់ខាងលើ ស្ថានទូតចិនស្នើសុំឲ្យក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវ ទើបនៅរសៀលថ្ងៃនេះ កម្លាំងនគរបាលជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងអធិការដ្ឋានខណ្ឌពោធិសែនជ័យ ឈានដល់ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនបជនសង្ស័យ ជាជនជាតិចិន១១នាក់ ប្រុសទាំងអស់ នងរំដោះបានជនរងគ្រោះម្នាក់ កំពុងស្ថិតក្នុងសភាពរបួសរាងកាយ ដែលក្រុមជនសង្ស័យ ចាប់បង្ខាំង វាយធ្វើបាប ។ក្រោយពីបង្ក្រាបចាប់ខ្លួនបានជនសង្ស័យទាំង១១នាក់ សម្ភារៈពាក់ព័ន្ធមួយចំនួន សមត្ថកិច្ចនាំទៅបន្តនីតិវិធី នៅក្រសួងមហាផ្ទៃ ៕ធ.ដ


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.