ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ប្រធានាធិបតីបារាំងថ្លែងថា អឺរ៉ុបកំពុងប្រឈមមុខនឹងបាត់បង់ខួរក្បាល បើសិនជាអវត្តមានរបស់សហរដ្ឋអាមេ៉រិក
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បារំាង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយអះអាងថា ការខ្វះខាតភាពជាមេដឹកនាំរបស់សហរដ្ឋអាមេ៉រិក នឹងបណ្តាលឱ្យខួរក្បាលអង្គការណាតូបាត់បង់ជីវិត នៃសម្ព័ន្ធភាពយោធាណាតូ លោកថា សហភាពអឺរ៉ុបត្រូវបង្កើនសកម្មភាព ហើយចាប់ផ្តើមបំពេញមុខនាទីជាមហាអំណាចពិភពលោកមួយខាងយុទ្ធសាស្ត្រ ។

ថ្លែងក្នុងបទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយទស្សនាវដ្តី The Economist លោក ម៉ាក្រុង បានគូសបញ្ជាក់ថា អ្វីដែលយើងកំពុងជួបប្រទះនៅពេលនេះ គឺការអស់សុពលភាពនៃអង្គការណាតូ លោកថា សហរដ្ឋអាមេ៉រិក នៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ហាក់ដូចជាបែរខ្នងដាក់យើង ដោយបានដកពួកទាហានចេញពីប៉ែកឦសាននៃប្រទេសស៊ីរី ដោយមិនបានប្រាប់ឱ្យដឹងជាមុនទេ ។

ប្រធានាធិបតីបារំាងរូបនេះបានសង្កត់ធ្ងន់ទៀតថា លោក ត្រាំ បានធ្វើឱ្យពួកដៃគូណាតូរបស់លោក ភ្ញាក់ផ្អើលជាមួយការដកកងទ័ពអាមេ៉រិកកាលពីខែមុន ចេញពីប្រទេសស៊ីរី ។ អង្គការណាតូមិនបានបំពេញមុខនាទីនៅក្នុងប្រទេសស៊ីរីទេ ក្រៅពីបានជួយក្រុមចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមជ្រុលនិយម ។ ក៏ប៉ុន្តែចំណាត់ការរបស់លោក ត្រាំ នេះ បានធ្វើឱ្យប្រទេសតួកគីដែលជាសម្ព័ន្ធមិត្តណាតូមួយទៀតយល់ថា ជាការបើកដៃឱ្យខ្លួនចូលលុកលុយតំបន់នោះ ៕ធ.ដ


អត្ថបទទាក់ទង