ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងកើនជាងឆ្នាំមុន
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៊ូ ជុំសេរី ទូកដែលចូលរួមប្រកួតប្រជែងដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩នេះ មានចំនួនប្រមាណជិត៣០០ទូក គឺកើនជាងឆ្នាំមុន។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលមានចំនួន២៩៧ទូក កើនឡើងចំនួន៧៩ទូក ខណៈឆ្នាំមុនមានតែ២១៨ទូកប៉ុណ្ណោះ។ ឯកឧត្តមបញ្ជាក់ថា ទូកដែលចូលរួមទាំង២៩៧ទូកនេះ គឺមកពីខេត្តក្រុងចំនួន១៩ ហើយស្ថាប័នរដ្ឋចំនួនក៏បានបញ្ជូនទូកមកចូលរួមផងដែរ មានដូចជា ៖ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទីស្តីគណៈរដ្ឋមន្រ្តី។

ឯកឧត្តមបន្តទៀតថា ក្នុងចំណោមទូកទាំង២៩៧ទូកនេះ មានកីឡាករ កីឡាការិនីប្រមាណជាង១ម៉ឺន ៩ពាន់នាក់ដែលមានការខុសគ្នាតិចតួចប៉ុណ្ណោះ។ ដោយឡែកសម្រាប់ស្នាក់នៅសាលារាជធានីភ្នំពេញបានរៀបចំនៅជុំគ្នាទាំងអសើ នៅមជ្ឈមណ្ឌល OCIC ទីក្រុងរណបជ្រោយចង្វា៕


អត្ថបទទាក់ទង