ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ចំនួនមនុស្សស្លាប់កើនដល់០៦នាក់ និង៣៤៥នាក់របួស ក្នុងហេតុការណ៍គ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកវាយប្រហារអ៊ីរ៉ង់
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.០រ៉ិចទ័របានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បានបន្តកើនឡើងដល់៦នាក់ និង៣៤៥នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ។

ប្រភពដដែលបានឱ្យដឹងទៀតថា ចំណុចរំញ័រនៃគ្រោះមហន្តរាយនេះ បានកើតមានឡើងកាលពីពេលទៀបភ្លឺថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅចម្ងាយប្រមាណ១១៨គីឡូម៉ែត្រភាគខាងកើតទីក្រុង តាប្រ៊ីស និង មានជម្រៅ៥១គីឡូ ម៉ែត្រក្រោមផ្ទៃដី ។

សូមរំលឹកផងដែរថា អ៊ីរ៉ង់ស្ថិតនៅលើតំបន់ដែលងាយកើតមានសកម្មភាពរញ្ជួយផែនដីកម្រិតធ្ងន់ញឹកញាប់គួរសម មិនចាញ់ប្រទេសនៅមហាសមុទ្រប៉ាស៊ីហ្វិកឡើយ តួយ៉ាងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ គ្រោះរញ្ជួយដីក្នុងកម្រិត៧.២រ៉ិចទ័របានវាយប្រហារចំព្រំដែនអ៊ីរ៉ង់ជាប់ជាមួយអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និង របួសរាប់រយនាក់ ។

ដោយឡែកនៅឆ្នាំ១៩៩០ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រដែលបានកើតឡើងនៅភាគខាងជើងអ៊ីរ៉ង់ ក៏បានផ្តាច់ជីវិតមនុស្សប្រមាណ ៤ម៉ឺននាក់ និងបង្កឲ្យរបួសមនុស្ស៣០ម៉ឺននាក់ ព្រមទំាងធ្វើឲ្យប្រជាជនអ៊ីរ៉ង់ជាង៥០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង ៕ធ.ដ


អត្ថបទទាក់ទង