ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអញ្ជើញជនរួមជាតិ ចូលរួមហូបអំបុក ថ្ងៃ៩ វិច្ឆិកា ទាំងអស់គ្នា ដោយក្ដី រីករាយ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារតាមរយៈ Facebook នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានអញ្ជើញជនរួមជាតិចូលរួមហូបអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្ដីរីករាយទាំងអស់គ្នា ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ដូច្នេះថា សូមអញ្ជើញបងប្អូន និងកូនក្មួយ ចូលរួមសប្បាយ រីករាយក្នុងថ្ងៃទី៩ វិច្ឆិកា នៃទិវាបុណ្យឯករាជាតិ ជាមួយនឹងកម្មវិធីហូបអំបុកទូទាំងប្រទេស «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ» ដែលនឹងបន្តរហូតដល់ ថ្ងៃទី១០-១១-១២ ខែវិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ខាងមុនេះ ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងអ្នកដែលកំពុងពួនលាក់ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត ចេញមក សារភាព កុំមានការភ័យខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង នៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចបានបញ្ជាក់ទៀតថា មានតែបុគ្គល៩នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន ។រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី សូមធានានូវសុវត្ថិភាព ចំពោះបងប្អូនប្រជាពលរដ្ឋ ព្រម ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនឱ្យមានការភ័យខ្លាចអ្វីឡើយ ៕ធ.ដ


អត្ថបទទាក់ទង