ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ឯកអគ្គរដ្ឋទូតអាមេ៉រិកថ្មីប្រចាំនៅកម្ពុជា ប្រកាសគោរពតាមតួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសន្ដិសុខ សុវត្ថិភាពជូនប្រជាជន
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេ៉រិកប្រចាំនៅកម្ពុជា បានអះអាងថា ខ្លួនគោរពទៅលើតួនាទី និងការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងពាក់ព័ន្ធ ក្នុងការធានាសន្ដិសុខ សុវត្ថិភាព ជូនប្រជាជនរបស់ខ្លួន។

ការលើកឡើងរបស់ឯកឧត្តម W.Patrick Murphy បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួង។ ក្រោយបញ្ចប់ជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត និងសម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់បទសម្ភាសន៍រួមគ្នាជូនអ្នកសារព័ត៌មានផងដែរ។ ក្នុងបទសម្ភាសន៍នោះ ឯកឧត្តម W.Patrick Murphy បានលើកឡើងយ៉ាងដូច្នេះ «យើងខ្ញុំគោរពទៅលើតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពិសេសការធានាសន្ដិសុខ ទៅដល់ប្រជាជនកម្ពុជា រួមទាំងជូនយើងខ្ញុំផងដែរ»។

កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងទៅកាន់មិត្តភក្តិបរទេសថា សម្តេចបានយកជីវិតធ្វើដើមទុន ដើម្បីរកសុខសន្តិភាព និងការរស់រានជាថ្មីសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដូច្នេះមិនត្រូវឲ្យបាត់បង់ឡើយ។ ឯកឧត្តមW.Patrick Murphy បានគូសបញ្ជាក់ទៀតថា ក្នុងជំនួបនោះ លោក និងសម្ដេចក្រឡាហោម ស ខេង បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងជិតស្និតជាទីបំផុត ហើយបានប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ ព្រមទាំងការងារមួយចំនួនទៀត។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក្នុងជំនួបនោះ ក្រសួងមហាផ្ទៃ និងស្ថានទូតអាមេ៉រិក និយាយដោយឡែក និងនិយាយជារួម កម្ពុជា-អាមេ៉រិក បានឯកភាពគ្នាបន្ដពង្រឹងពង្រីក វិស័យសន្ដិសុខ ការបង្ក្រាបបទល្មើសផ្សេងៗ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាមេ៉រិក តាមរយៈរដ្ឋមន្ដ្រីក្រសួងការបរទេស ដែលបានជូនពរដល់កម្ពុជា ក្នុងការប្រារព្ធបុណ្យឯករាជ្យជាតិ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ក្នុងឱកាសខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា- អាមេ៉រិក ភាគីទាំងពីរនឹងរិះរកនូវកម្មវិធីល្អៗ ដើម្បីសម្ដែងឲ្យឃើញនូវ ទំនាក់ទំនងដ៏យូរអង្វែង ហើយកាន់តែពង្រីកពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត៕ធ.ដ