ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុបប្រចាំកម្ពុជារីករាយនិងសហការណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យពង្រីកភាពជាដៃគូរ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី  នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា លោកជំទាវរីករាយនិងសហការណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យពង្រីកភាពជាដៃគូរវាងកម្ពុជានិងសហភាពអឺរ៉ុប ដោយខិតខំបន្ដជំរុញកិច្ចសហប្រតិបត្តការដែលមានស្រាប់ ពិសេសតាមរយៈការថ្លែងសន្ទរកថាគន្លឹះរបស់សម្ដេចតេ នាយករដ្ឋមន្រ្ដីកម្ពុជានៅក្នុងពិធីបើកផែនការអភិវឌ្ឍន៍ឆ្នាំ២០១៩ដល់២០២៣កន្លមកថ្មីៗនេះ ដែលក្នុងនោះបានបង្ហាញថាកម្ពុជាមានវិស័យអាទិភាពច្រើនដែលត្រូវអភិវឌ្ឍន៍បន្ដ ហើយក្នុងន័យនេះសហភាពអឺរ៉ុប បានពិនិត្យក្នុងការជួយដល់កម្ពុជាលើកម្មវិធីនានា នៅក្នុងវិស័យអាទិភាព នៃផែនការសំរាប់ ៥ឆ្នាំខាងមុខ។   នេះបើតាមការលើកឡើងរបស់ឯកឧត្តម កុយ គួង អ្ននាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ ជំនួបរវាង ប្រមុខការទុតកម្ពុជាជា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិជាមួយលោកជំទាវ Carmen Moreno ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី  នៃសហភាព អឺរ៉ុបប្រចាំ កម្ពុជានៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ។   ឯកឧត្តម កុយ គួង បានឲ្យដឹងទៀតថា៖ ជាការឆ្លើយ  ប្រមុខការទុតកម្ពុជាជា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានសម្ដែងការ ស្វាគមន៍ ចំពោះវត្តមានលោកជំទាវ Carmen Moreno ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី  នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយឯកឧត្តមសង្ឃឹមថាតាមរយៈបទពិសោធន៍របស់លោកជំទាវកន្លងមក ការទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជានឹងសហភាពអឺរ៉ុបនិងទទួលបាន ការទំនាក់ទំនងកិច្ចសហប្រតិបត្តការកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

  ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន  ក៍បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបផងដែរដែលកន្លងមកបានផ្ដល់ជំនួយជាច្រើនសំរាប់កម្ពុជា ចាប់តាំពីឆ្នាំ១៩៩៤មក ដែលជំនួយទាំនោះ បានធ្វើឲ្យមាន ការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានត្រៀមជាស្រាច ក្នុងកិច្ចសហការ ដើម្បីឲ្យដំណើរ ការ បេសកម្ម ការទូត របស់ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបញ្ចប់ទៅដោយរលូនប្រកបដោយភាពជោគជ័យ ដែលជោគជ័យនេះគឺជាជោគជ័យកម្ពុជានិងសហភាពអឺរ៉ុប។ គួរបញ្ជាក់ថា៖ គិតពីឆ្នាំ១៩៩៤មកសហភា អឺរ៉ុបបាន​ផ្ដល់ជំនួយ ជួយដល់ប្រទេសកម្ពុជាសំរាប់ការអភិវឌ្ឍន៍មកដល់ឆ្នាំ២០១៥ មានទឹកប្រាក់ប្រមាណជា៧រយលានដុល្លារ លើវិស័យសង្គមកិច្ច .សេដ្ឋកិច្ច .ហេដ្ឋារចនាសម្ព័ន្ធ. សុខាភិបាល.​និងវិស័យអប់ ព្រមទាំង​នៅមាន​វិស័យផ្សេងៗទៀតផងដែរ៕

 


អត្ថបទទាក់ទង