ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ក្រុមហ៊ុនអចលនទ្រព្យចិន អ & អេហ្វខេមបូឌា ប្រកាសរៀបចំកម្មវិធីសប្បុរសធម៌ និង ការផ្តល់សំណាងឈ្នះរង្វាន់ជាច្រើនជូនប្រជាជនខ្មែរ អំឡុងព្រះរាជពិធីបុណ្យអុំទូកឆ្នំានេះ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ជាពិធីបុណ្យជាតិប្រពៃណីធំមួយនៅប្រទេសកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នំា២០១៩នេះ ។ ប្រជាជនកម្ពុជាប្រារព្ធរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី គឺថ្ងៃ១៥កើត ខែកក្តិក ស្របពេលនឹងបញ្ចប់នូវរដូវវស្សា និង រដូវនេសាទត្រីបានឈានមកដល់តំណាងឱ្យសុភមង្គល ភាពសម្បូណ៌សប្បាយ និង សុខដុមរមនាពេញមួយឆ្នាំ ។

ហើយដើម្បីចូលរួមអបអរសាទររាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកឆ្នំានេះ ក្រុមហ៊ុន អ&អេហ្វខេមបូឌា ជាក្រុមហ៊ុនអចលនទ្រព្យដែលមានម៉ាកសញ្ញាលំដាប់លេខមួយនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ ក៏នឹងរៀបចំកម្មវិធីសប្បុរសធម៌មួយនៅមាត់ទន្លេមុខព្រះបរមរាជវាំងក្នុងបរិវេណកោះពេជ្រផងដែរ ។ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និង មកពីបណ្តាខេត្តអាចចូលរួមតាមរយៈការលេងល្បែងកម្សាន្តសប្បាយៗគ្រប់ប្រភេទ ដើម្បីឈ្នះរង្វាន់ទឹកបរិសុទ្ធ កាដូ និង រង្វាន់ជាច្រើនទៀត ។ ជាងនេះទៅទៀត ក្រុមហ៊ុន អ&អេហ្វខេមបូឌា ក៏នឹងធ្វើការផ្តល់ជូននូវកាដូ និង រង្វាន់សម្ងាត់ដ៏គួរឱ្យភ្ញាក់ផ្អើលជូនដល់អ្នកចូលរួមនៅទីកន្លែងរៀបចំកម្មវិធីដោយផ្ទាល់ ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ មានទូកចូលរួមប្រណាំងប្រមាណជិត៣០០ទូក គឺកើនជាងឆ្នាំមុន ដែលនឹងធ្វើឱ្យព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអ៊ូរអរសប្បាយរីករាយ ។ យោងតាមឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា ទូកដែលចូលរួមប្រកួតប្រជែងដើម្បីអបអរសារទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺមានចំនួន២៩៧ទូក គឺកើនឡើងច្រើនជិត៨០ទូក ខណៈកាលពីឆ្នាំទៅមានចំនួនទូកចូលរួមតែ២១៨ទូក ។

ឯកឧត្តមបន្ថែមទៀតថា ចំនួនទូកដែលបានចូលរួមទាំង២៩៧ទូកនេះ មកពីខេត្ត-ក្រុងចំនួន១៩ ហើយក៏មានស្ថាប័នរដ្ឋចំនួន៦បញ្ចូនចូលរួមផងដែរ មានដូចជា៖ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយក្នុងចំណោមទូកទាំង២៩៧ទូកនេះ មានក្រុមកីឡាករកីឡាការិនីបរិមាណជាង១ម៉ឺន៩ពាន់នាក់ដែលមានការខុសគ្នាតិចតួច ៕ធ.ដ


អត្ថបទទាក់ទង