ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

អាមេរិក-ចិនដកការដំឡើងពន្ធលើទំនិញទាំងសងខាងហើយ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ប្រទេសចិន និងសហរដ្ឋអាមេ៉រិកបានព្រមព្រៀងគ្នាលើការដកការដំឡើងពន្ធលើទំនិញទាំងសងខាង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ នេះបើតាមមន្ត្រីផ្លូវការនៃប្រទេសទាំងពីរបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបង្ហាញសញ្ញាថ្មីនៃការរីកចម្រើន បើទោះជាមានការមិនចុះសម្រុងនឹងគ្នាដែលនៅតែបន្ត ជុំវិញជម្លោះដែលមានរយៈពេលជាច្រើនខែមកនេះ។

ក្រសួងពាណិជ្ជកម្មចិនអះអាងថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលុបចោលការយកពន្ធ ជាតំណាក់កាល ប៉ុន្តែមិនបញ្ជាក់ច្បាស់ថា នឹងចាប់ផ្តើមពេលណាទេ។ រីឯមន្ត្រីអាមេ៉រិក ថ្លែងសុំមិនបញ្ចេញឈ្មោះនោះ អះអាងថា ការព្រមព្រៀងគ្នានេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលដំបូង ដែលប្រធានាធិបតីអាមេ៉រិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ីជីនភីង គ្រោងនឹងចុះហត្ថលេខារួមគ្នា នៅមុនបំណាច់ឆ្នាំ២០១៩នេះ៕ធ.ដ


អត្ថបទទាក់ទង