វៀតណាមត្រៀមបញ្ជូនសពទាំង៣៩នាក់រកឃើញក្នុងកុងទឺណឺនៅអង់គ្លេស មកមាតុប្រទេសវិញ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នគរបាលវៀតណាមបានឲ្យដឹង នៅថ្ងៃម្សិលមិញថា វៀតណាមនឹងធ្វើបត្យាប័នឬបញ្ជូនមកប្រទេសវិញ នូវសាកសពមនុស្ស៣៩នាក់ ជាជនជាតិវៀតណាម រកឃើញក្នុងទូកុងទឺន័រមួយគ្រឿងក្បែរក្រុងឡុង កាលពីខែមុននោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។

ករណីនេះត្រូវបានគេចាត់ទុកថា ជាភាពប្រថុយប្រថានខ្លាំងចំពោះការស្លាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ទៅអឺរ៉ុប។
ស្ថានទូតវៀតណាមប្រចាំអង់គ្លេសបានឲ្យដឹងថា គណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានមានវត្តមាននៅប្រទេសអង់គ្លេសរួចរាល់ហើយ ដើម្បីសម្របសម្រួលត្រៀមធ្វើបត្យាប័នសាកសពទាំង៣៩នាក់នោះ មកកាន់មាតុប្រទេសវិញឆាប់ៗខាងមុខនេះ។

គម្រោងបញ្ជូនសាកសពនេះបានកើតមានឡើង ខណៈដែលនគរបាលអង់គ្លេសអះអាងថា សពទាំង៣៩នាក់រកឃើញ តាំងពីថ្ងៃទី២៣ តុលានោះ គឺសុទ្ធតែជនជាតិវៀតណាម៕ធ.ដ


អត្ថបទទាក់ទង