ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

មេដឹកនំាតួកគីព្រមានកាត់ផ្តាច់ចំណងទាក់ទងជាមួយរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេ៉រិកមិនលុបទណ្ឌកម្មលើការលក់យន្តហោះចំបាំងឲ្យខ្លួន
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ កំពុងគំរាមកំហែងកាត់ផ្តាច់ចំណងខាងយោធាជាមួយប្រទេសរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេ៉រិកមិនលុបចោលការដាក់ទណ្ឌកម្មលើការលក់យន្តហោះចំបាំងឲ្យទីក្រុង អង់ការ៉ា នោះទេ ។
ការព្រមានខាងលើ កើតមានឡើងមុនជំនួបដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ រវាងប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នៅឯសេតវិមាន ។

តួកគីមានគម្រោងទិញយន្តហោះធុន Su-35 ដែលជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកថ្មីបំផុតរបស់រុស្ស៊ី ហើយតួកគីក៏កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលរួចហើយក្នុងចំណោមសម្ព័ន្ធមិត្តប្រទេសលោកខាងលិច តាមរយៈការទិញប្រព័ន្ធកាំជ្រួចមីស៊ីល S-400 របស់រុស្ស៊ីផងដែរ ។

បើតាមប្រធានាធិបតីតួកគី ការសម្រេចចុងក្រោយស្តីពីការទិញយន្តហោះចំបាំងរបស់រុស្ស៊ីនេះ អាចស្ថិតនៅក្នុងការសម្រេចរបស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ហើយរូបលោកក៏បានអំពាវនាវដល់លោក ត្រាំ ឲ្យលក់យន្តហោះចម្បំាងបំបាំងកាយ F-35 របស់សហរដ្ឋអាមេ៉រិកទៅឲ្យតួកគីផងដែរ ៕ធ.ដ


អត្ថបទទាក់ទង