ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

សហរដ្ឋអាមេ៉រិកស្នើឲ្យបង់ប្រាក់ប្រមាណ៤.៧ពាន់លានដុល្លារ សម្រាប់ការថែទំាអាវុធ និងកងទ័ពរបស់ខ្លួននៅលើឧបទ្វីបកូរ៉េ
ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Chosun Ilbo បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេ៉រិកបានស្នើឱ្យទីក្រុងសេអ៊ូលចំណាយថវិការ៤.៧ពាន់លានដុល្លារ សម្រាប់ការថែទាំអាវុធ និងកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅលើឧបទ្វីបកូរ៉េ ។

បើតាមប្រភពដដែលនេះ ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេ៉រិកទទួលបន្ទុកកិច្ចចរចាផ្នែកសនិ្តសុខ លោក James DeHart បានបញ្ជាក់ថា ប្រទេសរបស់លោកបានស្នើឱ្យកូរ៉េខាងត្បូងបង់ប្រាក់៤.៧ពាន់លានដុល្លារ ដោយគ្របដណ្ដប់តែទៅលើការការពារជាតិប៉ុណ្ណោះ ហើយលោក ដូណាល់ ត្រាំ ក៏ចង់ឱ្យទីក្រុងសេអ៊ូលចេញថ្លៃចំណាយឱ្យកាន់តែច្រើនផងដែរ លើកិច្ចការពារជាតិដែលផ្ដល់ដោយយោធាអាមេ៉រិក ។

សូមបញ្ជាក់ផងដែរថា កងទ័ពអាមេ៉រិកជាង២ម៉ឺន៥ពាន់នាក់បច្ចុប្បន្ននេះ កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង រួមជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាស និងបរិក្ខាយោធាជាច្រើនទៀត ។ ប៉ុន្តែបើតាមសារព័ត៌មានកូរ៉េខាងត្បូងខាងលើ បច្ចុប្បន្នមានការព្រួយបារម្ភមួយចំនួនថា សហរដ្ឋអាមេ៉រិកអាចនឹងដកកងទ័ពចេញពីកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូលមិនព្រមបង់ថ្លៃការពារតាមការចង់បានរបស់ប្រធានាធិបតីអាមេ៉រិក ៕ធ.ដ


អត្ថបទទាក់ទង