ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីតួកគីនឹងមកបំពេញទស្សនកិច្ចនៅសេតវិមាននាសប្តាហ៍ក្រោយនេះ
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃពុធនេះថា សមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នឹងធ្វើដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោននាសប្តាហ៍ក្រោយនេះ ខណៈការអះអាងនេះធ្វើឡើងដើម្បីបញ្ចប់ការមន្ទិលសង្ស័យថា លោក អឺដូហ្គាន់ ទំនងជាបញ្ឈប់ដំណើរទស្សនកិច្ចនេះ ដោយសារភាពតានតឹងនៃទំនាក់ទំនងទ្វេភាគី ។

ប្រធានាធិបតីអាមេ៉រិករូបនេះបានបញ្ជាក់លើបណ្តាញសង្គមធ្វីតធើថា រូបលោកបានសន្ទនាគ្នាតាមទូរស័ព្ទដ៏ល្អមួយជាមួយលោក អឺដូហ្គាន់ ហើយថា រូបលោកកំពុងទន្ទឹងរង់ចំាជួបជាមួយសមភាគីតួកគីរបស់លោកនៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះនៅឯសេតវិមាន ។

លោក ដូណាល់ ត្រាំ បានបន្ថែមថា រូបលោក និងលោក អឺដូហ្គាន់ នឹងធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាព្រំដែនជាមួយស៊ីរី ការបញ្ចប់អំពើភេវរកម្ម និងការបញ្ចប់គោលនយោបាយអរិភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ ក៏ដូចជាប្រធានផ្សេងៗជាច្រើនទៀត ។ ទន្ទឹមនេះ លោក អឺដូហ្គាន់ បានបញ្ជាក់ជូនលោកថា ពួកអ្នកទោសរដ្ឋឥស្លាម IS ដែលរត់គេចខ្លួនអំឡុងពេលប៉ះទង្គិចគ្នាក្នុងប្រតិបត្តិការយោធាននៅភាគខាងជើងប្រទេសស៊ីរី ត្រូវបានចាប់ខ្លួនបានវិញហើយ ៕ធ.ដ


អត្ថបទទាក់ទង