កូរ៉េខាងជើងរិះគន់ផែនការរបស់សហរដ្ឋអាមេ៉រិកក្នុងការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅថ្ងៃពុធនេះបានធ្វើការរិះគន់សហរដ្ឋអាមេ៉រិក ពាក់ព័ន្ធនឹងផែនការចូលរួមធ្វើសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បូងនាខែក្រោយនេះ ខណៈកិច្ចចរចាគ្នាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែបន្តជាប់គំាងនៅឡើយ ។

ប្រទេសសម្ព័ន្ធមិត្តទំាងពីរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិកបានលុបចោលការធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដែលត្រូវបានគេស្គាល់ឈ្មោះថា វីជីលែន អ៊ែក រួមជាមួយនឹងការធ្វើសមយុទ្ធរួមគ្នាជាច្រើនផ្សេងទៀតកាលពីឆ្នំាមុន ដើម្បីជាថ្នូរនឹងការធ្វើកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសារតែទីក្រុងព្យុងយ៉ាងបានចោទថា ការធ្វើសមយុទ្ធទាំងនោះ គឺជាការត្រៀមខ្លួនឈ្លាន ពានអធិបតេយ្យភាពប្រទេសរបស់ខ្លួន ។

ប៉ុន្តែនៅក្នុងសប្តាហ៍នេះ អ្នកនំាពាក្យមន្ទីរបញ្ចកោណលោក ដេវីដ អេសប៊ឺន បានគូសបញ្ជាក់ថា សហរដ្ឋអាមេ៉រិកមិនមានគម្រោងលុបចោលផែនការធ្វើសមយុទ្ធនៅក្នុងឆ្នំាំនេះនោះទេ ។
ហើយជាការឆ្លើយតបនោះ លោក ខ្វុង ជុងហ្គាន់ ដែលជាមន្រ្តីជាន់ខ្ពស់នៃក្រសួង ការបរទេសកូរ៉េខាងជើងនៅក្នុងថ្ងៃពុធនេះបានអះអាងថា ការប្រកាសរបស់សហរដ្ឋអាមេ៉រិកខាងលើនេះ គឺស្មើនឹងសេចក្តីប្រកាសសម្រាប់ការប្រឈមមុខ ដែលអាចបង្កអន្តរាយដល់ដំណើរការការទូត ៕ធ.ដ


អត្ថបទទាក់ទង