ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ជប៉ុនសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែងជួយបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេ៉រិក និងអ៊ីរ៉ង់
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ជប៉ុន៖ រដ្ឋាភិបាលក្រុងតូក្យូនៅថ្ងៃពុធនេះបានបញ្ជាក់ថា ខ្លួននឹងខិតខំប្រឹងប្រែងប្រើប្រាស់ផ្លូវការទូតឲ្យអស់លទ្ធភាព ដើម្បីព្យាយាមជួយជ្រោមជ្រែងបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេ៉រិក និងអ៊ីរ៉ង់ ស្របពេលដែលទីក្រុងតេហេរ៉ង់បានប្រកាសពីជំហានទី៤ ក្នុងការកាត់បន្ថយការគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ ។

រដ្ឋលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានថ្លែងថា ប្រទេសរបស់លោកសង្ឃឹមថា ខ្លួននឹងអាចដើរតួនាទីស្ថាបនានៅត្រង់ចំនុចនេះ ហើយថា ជប៉ុននឹងបន្តជំរុញឱ្យបង្កើនការចរចាគ្នា ដើម្បីជួយដោះស្រាយភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កន្លងមកនេះ ។ លោក ស៊ូហ្គា បានសង្កត់ធ្ងន់ទៀតថា រាល់កិច្ចខិតខំប្រឹងប្រែងផ្នែកកាទូតនឹងក្លាយជាមធ្យោបាយដ៏ប្រសើរ ដើម្បីលុបបំបាត់ភាពតានតឹងនៅក្នុងតំបន់មជ្ឈឹមបូព៌ា សំដៅស្វែងរកសន្តិភាព និងស្ថេរភាពក្នុងតំបន់ ។

សូមបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រ៊ូហានី នៅថ្ងៃអង្គារសប្តាហ៍នេះបានអះអាងថា ប្រទេសរបស់លោកកំពុងឈានជើងចូលជំហានទី៤ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេ៉រិកបានដកខ្លួនចេញកាលពីឆ្នាំ២០១៨ ។ ទន្ទឹមគ្នានេះ  ទីភ្នាក់ងារឃ្លាំមើលថាមពលនុយក្លេអ៊ែរអន្តរជាតិ IAEA ក៏មានការព្រួយបារម្ភចំពោះជំហានរបស់ប្រទេសអ៊ីរ៉ង់ ហើយនឹងបន្តក្នុងការតាមដានផងដែរ ៕ធ.ដ


អត្ថបទទាក់ទង