ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

សហរដ្ឋអាមេ៉រិកមានផែនការប្រើប្រាស់តំបន់ប្រេងនៅភាគឦសានប្រទេសស៊ីរី ធ្វើជាមូលដ្ឋានកងទ័ពខ្លួនស្របច្បាប់ដើម្បីបោសសម្អាតក្រុម ISIS
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេ៉រិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា តំបន់ប្រេងស្ថិតនៅភាគឦសានប្រទេសស៊ីរី ដែលសហរដ្ឋអាមេ៉រិកកំពុងការពារនោះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់យោធាអាមេ៉រិកធ្វើប្រតិបត្តិការប្រឆាំងក្រុមរដ្ឋឥស្លាម ISIS ។

មន្រ្តីដដែលនេះបាននិយាយយ៉ាងដូច្នេះថា ឈរនៅលើមូលដ្ឋានដើម្បីការពារសុវត្ថិភាព តំបន់ប្រេងនៃភាគឦសានប្រទេសស៊ីរីនឹងត្រូវប្រើប្រាស់ជាមូលដ្ឋានមួយ សម្រាប់ពួកយើងបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS ដោយស្របច្បាប់ ។

ការលើកឡើងបែបនេះរបស់មន្រ្តីអាមេ៉រិកខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីចុងខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេ៉រិក លោក ម៉ាក អេស្ពើ បានអះអាងថា សហរដ្ឋអាមេ៉រិកនឹងមិនអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ី និងស៊ីរី ចូលទៅកាន់តំបន់ប្រេងនៅភាគឦសាននៃប្រទេសស៊ីរី ដែលយោធាអាមេ៉រិកកំពុងការពារនោះទេ ។ ហើយបើតាមទីភ្នាក់ងារព័ត៌មានតួកគីអាណាឌូលូ យោធាអាមេ៉រិកបាន និងកំពុងសាងសង់មូលដ្ឋានថ្មីចំនួនពីរនៅតំបន់ដ៏សម្បូរប្រេងក្នុងខេត្ត ឌែរអ៊ែសហ្ស័រ ៕ធ.ដ


អត្ថបទទាក់ទង