ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ឥណ្ឌា និងរុស្ស៊ីមានគម្រោងចាប់ដៃគូរសហការគ្នាលើកម្មវិធីបច្ចេកទេសយោធាដល់ឆ្នាំ២០៣០ខាងមុខ
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

រុស្ស៊ី៖ ប្រទេសរុស្ស៊ី និងឥណ្ឌា បាននឹងកំពុងចាប់ផ្តើមធ្វើការរួមគ្នាទៅលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ដែលនឹងបន្តរហូតដល់ឆ្នាំ ២០៣០ខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃពុធម្សិលមិញ ។

សេចក្តីថ្លែងការណ៍ខាងលើ បានកើតមានឡើងក្រោយកិច្ចប្រជុំមួយរវាងឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក យូរី បូរីសូវ និង រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាចណាត ស៊ីង នៅក្នុងរដ្ឋធានីមូស្គូ ។ បើតាមកិច្ចប្រជុំនេះ ការងារដែលកំពុងដំណើរការ នោះគឺដើម្បីយល់ព្រមទៅលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារុស្ស៊ីឥណ្ឌារហូតដល់ឆ្នាំ២០៣០ខាងមុខ ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក យូរី បូរីសូវ បានកត់សម្គាល់ថា បើទោះបីមានសម្ពាធពីខាងក្រៅក៏ដោយ ក៏រុស្ស៊ី និង ឥណ្ឌាបាននឹងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងវិស័យបច្ចេកទេសយោធា ជាពិសេសផែនការនៃការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស S-400 ៕ធ.ដ


អត្ថបទទាក់ទង