ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ជប៉ុនបោះចោលរថភ្លើងល្បឿនលឿនជាច្រើនគ្រឿងដោយសារព្យុះ ខាតបង់ជាង១០០លានដុល្លារអាមេ៉រិក
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សារព័ត៌មានជប៉ុនឲ្យដឹងថា រថភ្លើងល្បឿនលឿនរបស់ជប៉ុនចំនួន ១០គ្រឿងដែលត្រូវបានលិចទឹកដោយសារខ្យល់ព្យុះ Hagibis វាយប្រហារនោះ នឹងត្រូវគេបោះចោលលែងប្រើប្រាស់ទៀតហើយ។ បើទោះបីជារថភ្លើងខ្លះនៅប្រើប្រាស់បានក្ដី ប៉ុន្តែទំហំខូចខាតសរុបស្ថិតចន្លោះពី ១១០-១៣៥លានដុល្លារ។

ខ្សែរថភ្លើង Hokuriku-Shinkansen នេះត្រូវបានគេចតនៅក្នុងស្ថានីយនៃទីក្រុង Nagano។ រថភ្លើងនីមួយៗ មាន១២ទូដែលរត់តភ្ជាប់ខ្សែពីទីក្រុងតូក្យូ និង Kanazawa នៅឆ្នេរភាគខាងលិច។

គិតត្រឹមថ្ងៃពុធម្សិលមិញ ទឹកជំនន់បានធ្វើឲ្យខូចខាតផ្នែកជាច្រើននៃរថភ្លើងរួមទាំងម៉ាស៊ីន និងប្រព័ន្ធហ្វ្រាំងផងដែរ។ ដូច្នេះដើម្បីឲ្យមានស្ថេរភាព និងសុវត្ថិភាពសមស្រប រថភ្លើងទាំងនោះនឹងត្រូវបោះបង់ចោល ហើយនាំចូលរថភ្លើងថ្មីជំនួសវិញ។
ព្យុះ Hagibis បានវាយប្រហារកាលពីថ្ងៃទី ១២-១៣តុលា ជាមួយល្បឿនខ្យល់ជាង ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសម្លាប់មនុស្ស ៩០នាក់ខណៈដែលរាប់ពាន់នាក់ទៀតជម្លៀសខ្លួនដោយសារទឹកជំនន់៕ធ.ដ