ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ផ្ទុះជំងឺផ្តាសាយជ្រូកនៅប្រទេសឥណ្ឌូនេស៊ី ងាប់ជ្រូកជាង៤ពាន់ក្បាល
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សត្វជ្រូកច្រើនជាង៤០០០ក្បាលបានងាប់ ក្រោយពេលដែលផ្ទុះជម្ងឺផ្តាសាយជ្រូកនៅខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី នេះបើតាមប្រធានទីភ្នាក់ងារគ្រប់គ្រងសត្វ និងសន្តិសុខស្បៀងប្រចាំតំបន់ កាលពីថ្ងៃពុធទី៦ វិច្ឆិកា ម្សិលមិញ។

យ៉ាងណាក៏ដោយ លោក Azhar Harahap បានសង្កត់ធ្ងន់ថា វីរុសនេះគឺឆ្លងមកត្រឹមសត្វជ្រូកប៉ុណ្ណោះ មិនឆ្លងមកមនុស្សទេ។
ជម្ងឺផ្តាសាយជ្រូក ហៅកាត់ថា CSF ត្រូវបានរកឃើញដំបូង កាលពីខែកញ្ញា ក្នុងស្រុក Dairi នៃខេត្តរបស់ឥណ្ឌូនេស៊ីមួយនេះ ដោយលោក Azhar Harahap បញ្ជាក់ទៀតថា ទីភ្នាក់ងាររបស់លោកកំពុងធ្វើប្រតិបត្តិការត្រួតពិនិត្យ នៅទីតាំងនានា ក្នុងស្រុកចំនួន៣៨។

យោងតាមការវាយតម្លៃបឋមរបស់ការិយាល័យស្ថិតិឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រទេសមួយនេះផលិតសាច់ជ្រូកជិត៣៣ម៉ឺនតោន កាលពីឆ្នាំមុន ហើយខេត្ត North Sumatra ផលិតសាច់៤៣៣០៨តោន កាលពីឆ្នាំមុន៕ធ.ដ


អត្ថបទទាក់ទង