ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

មន្រ្តីជាន់ខ្ពស់តួកគីអះអាងថា ប្រទេសខ្លួននឹងទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ី បើសិនជាវាចំាបាច់ និង ជាជម្រើសល្អសម្រាប់វិស័យយោធា
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

តួកគី៖ លោកស្រី នូរីន អាតេសូគ្លូ ហ្គូនី ដែលជាសមាជិកក្រុមប្រឹក្សាគោលនយោបាយសន្តិសុខ និងការងារបរទេសរបស់ប្រធានាធិបតីតួកគីថ្លែងថា ប្រទេសរបស់លោកស្រីនឹងទិញយន្ដហោះចម្បាំងរុស្ស៊ី Su-35 ប្រសិនបើជាវាចាំបាច់ និងជាជម្រើសល្អសម្រាប់វិស័យយោធា បើទោះជាប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេ៉រិក ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី នូរីន អាតេសូគ្លូ ហ្គូនី បានបញ្ជាក់ថា រឿងប៉ះពាល់ដល់ទំនាក់ទំនងរវាងតួកគី និង សហរដ្ឋអាមេ៉រិក អាចនឹងកើតមាន ព្រោះជាការពិត យើងកំពុងមានបញ្ហាជាច្រើនជាមួយសហរដ្ឋអាមេ៉រិក តែវាមិនសំខាន់ទេ ពោលគឺបើយន្តហោះចម្បំាងរុស្ស៊ី Su-35 វាចាំបាច់ និងជាជម្រើសល្អ សម្រាប់វិស័យយោធារបស់យើង នោះយើងនឹងទិញវានៅថ្ងៃអនាគត ។

សូមរំលឹកថា ក្រុមមន្ត្រីតួកគីបានបង្ហើបឱ្យដឹងកាលពីចុងខែតុលាកន្លងទៅថា តួកគី និង រុស្ស៊ី នឹងបន្តកិច្ចចរចាទិញយន្តហោះចម្រំាង Su-35 ខណៈសហរដ្ឋអាមេ៉រិកគំរាមបញ្ឈប់ការប្រគល់យន្ដហោះចម្បាំង F-35 ឱ្យតួកគី ដោយសារតែការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ៕ធ.ដ


អត្ថបទទាក់ទង