ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងកាត់បន្ថយចំនួនកងទ័ពឲ្យនៅត្រឹម៥០ម៉ឺននាក់នៅឆ្នំាំ២០២០ខាងមុខ
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើការកាត់បន្ថយចំនួនទ័ពឲ្យនៅត្រឹមកន្លះលាននាក់នៅឆ្នាំ២០២២ខាងមុខ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងនៅថ្ងៃពុធ ម្សិលមិញ ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់ថា ចំនួនកងទ័ពនឹងត្រូវបន្ថយមកនៅត្រឹម៥០ម៉ឺននាក់នៅឆ្នាំ២០២២ ដើម្បីត្រៀមសម្របទៅតាមការប្រែប្រួលនៅក្នុងសមរភូមិប្រយុទ្ធសម័យទំនើប និង ការថយចុះនៃចំនួនប្រជាជនដែលមានសមត្ថភាពបម្រើក្នុងជួរយោធា ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងប្រឈមនឹងការប្រែប្រួលផ្នែកប្រជាសាស្រ្ត ដែលបង្កឡើងដោយសារកំណើននៃប្រជាជនដែលមានវ័យចាស់ជរា និងអត្រាកំណើតទាប ដែលជប៉ុនកំពុងជួបប្រទះធ្ងន់ធ្ងរ ។ ចំនួនប្រជាជនសរុបនៅកូរ៉េខាងត្បូងត្រូវគេរំពឹងថា នឹងធ្លាក់មកត្រឹម៣៩លាននាក់នៅឆ្នាំ២០៦៧ ខណៈសព្វថ្ងៃនេះមានចំនួន៥១លាននាក់ ៕ធ.ដ


អត្ថបទទាក់ទង