ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

អ្នកវិទ្យាសាស្ត្រជាង១ម៉ឺននាក់ក្នុងប្រទេសចំនួន១៥៣ ព្រមានពីភាពអាសន្នអាកាសធាតុ និងផ្តល់ដំណោះស្រាយភាពអាសន្ននេះ
ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បរទេស៖ ការសិក្សាថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រចំនួន១១.២៥៨នាក់ក្នុងប្រទេសចំនួន១៥៣ បានព្រមានថា ភពផែនដីកំពុងប្រឈមនឹងភាពអាសន្នអាកាសធាតុ និងបានផ្តល់នូវគោលដៅគោលនយោបាយទូលំទូលាយចំនួន៦ ដែលត្រូវតែបំពេញឱ្យបានដើម្បីដោះស្រាយភាពអាសន្ននេះ ។

ការសិក្សាថ្មីហៅថា ការព្រមានរបស់អ្នកវិទ្យាសាស្ត្រពិភពលោក អំពីភាពអាសន្ននៃអាកាសធាតុ គឺជាការកត់សម្គាល់ជាលើកដំបូង ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមធំបានចេញមុខគាំទ្រជាផ្លូវការ ក្នុងការចាត់ទុកការប្រែប្រួលអាកាសធាតុជាភាពអាសន្ន ដោយការសិក្សានេះកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុ គឺបណ្តាលមកពីនិន្នាការជាច្រើនរបស់មនុស្ស ដែលរួមគ្នាបង្កើនការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ ការសិក្សានេះដែរ ក៏បានបង្ហាញយ៉ាងច្បាស់ពីបញ្ហាប្រឈមដ៏ធំនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។

សូមជម្រាបថា ការសិក្សាខាងលើដែលចេញផ្សាយនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះក្នុងទស្សនាវដ្តី BioScience ត្រូវបានដឹកនាំស្រាវជ្រាវដោយអ្នកបរិស្ថានវិទ្យាលោក ប៊ីល រីបផល និងលោក គ្រីស្តូហ្វើ វ៉ូហ្វ នៃសាកលវិទ្យាល័យរដ្ឋ អូរីហ្គិន រួមជាមួយលោក វីលលៀម មូម៉ាវ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៃសាកលវិទ្យាល័យថាហ្វ និងក្រុមអ្នកស្រាវជ្រាវនៅអូស្ត្រាលី និង អាហ្វ្រិកខាងត្បូង ៕ធ.ដ


អត្ថបទទាក់ទង