អាជ្ញាធរឥណ្ឌាអំពាវនាវឲ្យកសិករបញ្ឈប់ការដុតស្មៅ និងជញ្ជ្រាំង ដើម្បីកាត់បន្ថយផ្សែងបំពុលបរិយាកាស
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឥណ្ឌា៖ តុលាការកំពូលឥណ្ឌាបានបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការដុតស្មៅ និងជញ្ជ្រាំងស្រូវ ដើម្បីកាត់បន្ថយផ្សែងបំពុលបរិយាកាសដែលគ្របដណ្តប់លើទីក្រុងញូដេលី និង បង្កបញ្ហាដកដង្ហើមដល់ប្រជាជន២០លាននាក់ក្នុងរដ្ឋធានីនេះ ប៉ុន្តែពួកកសិករដែលកំពុងតស៊ូធ្វើការដើម្បីចិញ្ចឹមជីវិតនោះ បាននិយាយថា ពួកគេគ្មានជម្រើសទេ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កម្រិតផ្សែងពុលបរិយាកាសបានឈានដល់ចំណុចខ្ពស់បំផុត បើធៀបនឹងកំរិតផ្សែងពុលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារផ្សែងដែលហុយចេញពីកសិដ្ឋានជុំវិញទីក្រុងឥណ្ឌានេះ គួបផ្សំជាមួយផ្សែងបំពុលបរិស្ថានផ្សេងៗទៀត បានបង្កើតជាល្បាយផ្សែងចម្រុះដ៏គ្រោះថ្នាក់ដល់សុខភាព ។