ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

អ្នកនំាពាក្យអង្គការសហប្រជាជាតិអះអាងថា ការប្តេជ្ញាចិត្តរបស់យូអិនស្តីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនផ្លាស់ប្តូរទេ ទោះបីជាសហរដ្ឋអាមេ៉រិកដកខ្លួនចេញ
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បរទេស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វែន ឌូហ្សារីច នៅថ្ងៃ អង្គារ៍នេះបានថ្លែងថា ការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសឆ្នំា២០១៥ មិនមានការផ្លាស់ប្តូរនោះទេ បើទោះបីជាសហរដ្ឋអាមេ៉រិកកំពុងរៀបចំនិតីវិធី ដើម្បីដកខ្លួនចេញជាផ្លូវការក៏ដោយ ។

ការកត់សម្គាល់បែបនេះរបស់លោក ស្ទេហ្វែន ឌូហ្សារីច បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានផ្ញើលិខិតមួយទៅកាន់ប្រមុខដឹកនំាអង្គការសហប្រជាជាតិនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្តីពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសជាផ្លូវការរបស់ទីក្រុងវ៉ាស៊ីនតោន ។

គួរបញ្ជាក់ផងដែរថា បើតាមកិច្ចព្រមព្រៀងអន្តរជាតិខាងលើ ប្រទេសហត្ថលេខីមិនអាចចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការបានភ្លាមៗឡើយ លុះត្រាតែកិច្ចព្រមព្រៀងចូលជាធរមានបានរយៈពេល០៣ឆ្នាំសិន ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយអាចចេញផុតតែម្តងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ៕ធ.ដ


អត្ថបទទាក់ទង